លើកគ្នាជាង២០នាក់មកតវ៉ាមុខតុលាការព្រោះលោកចៅក្រមស៊ើបសួរបិតសំណុំរឿងឆរបោកប្រាក់ជាង២០០លានរៀលជាង២ឆ្នាំមិនព្រមដោះស្រាយ
ខេត្តកំពង់ឆ្នាំង៖ អាជីវកលក់ដូររស់នៅក្នុងភូមិផ្សារឆ្នាំង និងភូមិកំពង់អូសលើ សង្កាត់ផ្សារឆ្នាំង ជាង២០នាក់នរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ បានលើគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង សូមឲ្យលោក តេង រតនា ចៅក្រមស៊ើបសួរ សំណុំរឿងឆរបោកប្រាកតុងទីនពួកគាត់របស់មេកុងទីនម្នាក់ឈ្នោះ ហុក ល័ក្ខណា ជាង២០១លានរៀលដែលពួកគាត់ចំនួន៣៣នាក់បានដាក់ពាក្យប្តឹងជាង១ឆ្នាំហើយត្រូវគេបិតមិនព្រមដោះស្រាយទេ។
តំណាងអាជីវករជាដើមបណ្តឹងបាននិយាយឲ្យដឹងថា៖នៅថ្ងៃទី១៨.១១.២០១៣ស្ត្រីជាមេតុងទីនឈ្មោះ ហុក ល័ក្ខណា ហៅឌីណា អាយុ២៦ឆ្នាំ មានមុខរបរជាមេតុងទីនរស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានមកបបួល និងលួងលោមពួកគាត់ឲ្យលេងកុងទីនជាមួយ ដែលកុងទីនមួយក្បាលតម្លែ១ម៉ឺនរៀលត្រូវលេងបង់ប្រចាំថ្ងៃ ដោយគេបាន សន្សា ថាបើមានការបាត់បង់ ឬកូនកុងទីនណាមួយឆរបោកគេជាមេកុងទីននឹងទទួលខុសត្រូវសងប្រាក់កុងទីនឲ្យពួក គាត់វិញគ្រប់ចំនួនទោះបីត្រូវលក់ទ្រព្យសម្បត្តិក៏ដោយដើម្បីកុំឲ្យកូនកុងទីនទាំងអស់លំបាក់ឬភ័យព្រួយឡើយ។
បន្ទាប់មកដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤ក៏មានការផ្អើលថាមេកុងទីនខាងលើនេះបោកប្រាស់និងឆរបោកដោយគេប្រើ រូបភាពថា កូនកុងទីនអ្នកនេះឬអ្នកនោះបានដេញយកលុយកុងទីនអស់មួយចំនួនធំហើយ តែតាមការពិតកូនកុង ទីន មួយចំនួននោះមិនបានដេញយកលក់កុងទីននោះឡើយក្រោយមកនៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៤ពួកគាត់ ចំនួន៣៣ នាក់ ដែលត្រូវមេកុងទីនខាងលើឆរបោកយកប្រាក់ ២០១,១៩៦,៥០០រៀលគត់បាននាំគ្នាធ្វើពាក្យប្តឹងដាក់ជូនលោក ប្រធាននាយកដ្ឋាននគបាលក្រសួងមហាផ្ទៃជួយដោះស្រាយ ហើយលោក អិន បូរ៉ា ប្រធាននាយកដ្ឋាននគបាល ក្រសួង មហាផ្ទៃ បានចារលើពាក្យបណ្តឹងបញ្ជូនមកសាលាដំបូងខេត្ត ដោះស្រាយរឿងឆរបោកខាងលើនេះតាមនិតិវិធី។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ឆ្នាំង លេខ៩៩៤អ.កចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ បានប្រគល់សំណុំរឿងនេះឲ្យលោក តេង រតនា ជាចៅក្រមស៊ើបសួរ និង ជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីច្បាប់។នៅងក្នុងដីកាសន្និដ្ឋា នបញ្ជូនឲ្យស៊ើបសួរនេះ លោក យូ ទិត្យវឌ្ឍនៈ បានធិចសុំឲ្យចៅក្រមស៊ើបសួរដាក់ជនជាប់ចោទឈ្មោះ ហុក ល័ក្ខណា ឲ្យស្ថិតនៅក្រោមការឃុំខ្លួន បណ្តោះ អសន្នដើម្បីបញ្ចប់បទល្មើស។ប៉ុន្តែលោក តេង រតនា មិនបានឃុំខ្លួនជនជាប់ចោទតាមសំណូមពរលោក ព្រះរាជអាជ្ញា ឡើយ គឺលោកសម្រេចឲ្យជនជាប់ចោទឲ្យនៅក្រៅឃុំដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ការតវ៉ារបស់អាជីវកដែលជាដើមបណ្តឹងខាងលើនេះ រយៈពេលជិត២ម៉ោងនៅមុខសាលាដំបូងខេត្ត បានធ្វើឲ្យមានការ ភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងដល់មន្ត្រីតុលាការក្នុងសាលាដំបូងខេត្តរហូតដល់មន្ត្រី នគរបាល់ការពារសាលាដំបូង ខេត្តបានបិទទ្វារ ច្រកទាំងពីរនៃសាលាដំបូងខេត្តអស់ជិត២ម៉ោងនិងដោយមានការអន្តរាគមន៍ពីសមត្ថិកិច្ចនគរបាល ក្រុងកំពង់ឆ្នាំងជាច្រើននាក់ផងដែរ ដើម្បីទប់ស្កាត់ការតវ៉ារបស់អាជីវកជាដើមបណ្តឹង។ នៅម៉ោង៤រសៀលតំណាង អ្នកដើមបណ្តឹង៤នាក់ត្រូវបានលោក តេង រតនា ឲ្យចូលជួបដើម្បីដោះស្រាយការតវ៉ាខាងលើនេះ។ ក្រោយពីជួបដោះ ស្រាយ គ្នារួចមកតំណាងអ្នកដើមបណ្តឹង៤នាក់ ១សុន លីម៉េង, ២ឈ្នោះ មែន ឡុង,៣រស់ ប៉ាណូ,៤ម៉ាក់ សារ៉ាត់ បាន និយាយឲ្យអ្នកយកព័តមានយើងដឹងថា លោកតេង រតនា ជាចៅក្រមស៊ើបសួរបានសន្យាជាមួយពួកគាត់ថានិងពន្លឿន ការដោះស្រាយសំណុំរឿងឆរបោកខាងលើនេះ។កន្លងមកការយឺតយ៉ាវក្នុងសំណុំរឿងខាងលើនេះព្រោះតែក្នុងឯកសារលេងតុងទីនមានឈ្មោះខ្មោចមួយចំនួន ដែលតម្រូវឲ្យមានការស៊ើសង្តេតឲ្យបានច្បាស់លាស់សិនទើបបញ្ចប់និតិវិធី សេបសួរបញ្ជូនសំណុំរឿងចៅក្រមជំណុំជំរះ។
តំណាងដើមបណ្តឹង និងម្ចាស់បណ្តឹងទាំងអស់បានសម្តែងនូវការមិនពេញចិត្តថា ពួកគាត់នឹងទុកឱកាសឲ្យចៅក្រម សេបសួរមួយរយៈទៀតប្រសិនបើនៅតែយឺតយ៉ាវមិនព្រមដោះស្រាយសំណុំរឿងខាងនេះឲ្យចប់នោះទេពួកគាត់នឹងលើកគ្នាមកតវ៉ាជាថ្មីម្តងទៀត។ពួកគាត់នូវមិនអស់ចិត្តថាមេតុងទីនឆរបោកខាងលើនេះបោកប្រាស់យកប្រាក់ពួកគាត់ជា២០០លានរៀលប៉ុណ្តឹងហើយនៅតែមិនព្រមឃុំខ្លួនទៀតប្រសិនបើគេរត់បាត់តើអ្នកណាទទួលខុសត្រូវសងប្រាក់ជំនួសឲ្យ ពួកគាត់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1NzKaC4