Insurance

728x90

ប្រពន្ធ​សម្លាប់​កូន​២​នាក់​ដោយ​បញ្ច្រក​ថ្នាំពុល​និង​យក​ខ្សែរឹត​ក​បន្ទាប់មក​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​តាម​ក្រោយ ដោយសារ​ធុញទ្រាន់​នឹង​ប្តី​ប្រមឹក​ខូ​ប​

​ខេត្តរតនគិរី​៖ ស្ត្រី​ជនជាតិ​ចា​រ៉ា​យ​មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់ ដោយ​កូន​ទី​១​ទើបបាន​អាយុ​៣​ឆ្នាំ និង​កូន​ទី​២​អាយុ​បាន​១​ខែ ត្រូវ​ស្ត្រី​ដែលជា​ម្តាយ​គិត​ខ្លី​បានជ្រើសរើស​យក​ផ្លូវ​អត្តឃាត​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត​បន្ទាប់ពី​ខឹង​នឹង​ប្តី​និយាយ​មិន​ស្តាប់​ពី​រឿង​ដើរ​ផឹកស្រា​ប្រមឹក​ឥតឈប់ឈរ ក៏​សម្រេចចិត្ត​យក​ថ្នាំ​បាញ់​ស្មៅ​មក​បញ្ច្រក​កូនតូច​អាយុ​១​ខែ ហើយ​បន្ត​យក​ខ្សែ​អង្រឹង​ទៅ​រិត​កកូន​ដែលមាន​អាយុ​៣​ឆ្នាំ​ថែមទៀត ក្រោយមក​ទើប​ស្ត្រី​នោះ​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន​ជា​ចុងក្រោយ ដោយ​ស្លាប់​តម្រាប​គ្នា​យ៉ា​អាណោចអាធម្ម​។​ ​ហេតុការណ៍​នេះ​បានធ្វើ​ផ្អើល​ដល់​អ្នករស់នៅ​ក្បែរ​ខាង កាល​ពិ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃទី​១១ ខែ​មិនា ឆ្នា​ម​២០១៥ នៅផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​សោម​ត្រក​ថ្មី ឃុំ​សោម​ធំ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។​


​តាម​ការ​អោយដឹងពី​លោក សុ​វណ្ណា​រ័ក្ស អធិការនគរបាល​ស្រុក​អូ​រយ៉ា​ដាវ បានអោយដឹងថា​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ រ​ម៉ាស់ ធៀ​ល អាយុ​២៦​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ និង​កូន​បង​ទី​១​មានឈ្មោះ រ​ម៉ាស ធេ​ត ភេទ​ប្រុស អាយុ​៣​ឆ្នាំ កូន​ទី​២​ទើបបាន​អាយុ​១​ខែ​មានឈ្មោះ រ​ម៉ាស លៀង ភេទ​ស្រី អ្នក​ទាំងបី​ស្លាប់​បន្តបន្ទាប់​គ្នា​ក្រោយពី​ម្តាយបង្កើត​យក​ថ្នាំ​បាញ់​ស្មៅ​បញ្ច្រក​(​ដោយ​កូនតូច​១​ខែ​ស្លាប់​ដោយ​ម្តាយ​បញ្ច្រក់ថ្នាំ រីឯ​កូន​ទី​១​អាយុ​៣​ឆ្នាំ​ត្រូវ​ម្តាយ​យក​ខ្សែ​អង្រឹង​រិត​ក​)​។​


លោក​អធិការ​បន្តទៀតថា ស្ត្រី​រងគ្រោះ​មាន​ប្តី​ឈ្មោះ តេង សោរ អាយុ​២៤​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ សព្វថ្ងៃ ក្រុមគ្រួសារ​ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ និង​មានមុខរ​បរជាកសិក​រ ដោយ​ដឹង​សភាពការណ៍​ថា​ប្រពន្ធ​និង​កូន​ពីរ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខ្លួន​ជា​ប្តី​ក៏មាន​ការសោកស្តាយ​ក្រោយ ហើយ​យក​ថ្នាំ បាញ់​ស្មៅ​មក​ផឹក​ដើម្បី​បញ្ចប់ជីវិត​ខ្លួនឯង​តែម្តង​។ ប៉ុន្តែ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​បាន​ជួយ​ដឹកបញ្ជូន​មកកាន់​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។ សំណាងល្អ​បុរស​ជា​ប្តី​បាន​រួច​ផុតពី​សេចក្តីស្លាប់​។


​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​សហការ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែង​កើត ហេតុ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​គ្រួសារ​ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព​ទាំង​៣​នាក់​ម្តាយ និង​កូន សមត្ថកិច្ច​បានប្រគល់​អោយ​សាច់ញាតិ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួរបញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ត​ទៅលើ​ករណី​ខាងលើនេះ​ដើម្បី​រក​មូលហេតុ​អោយបាន​ជាក់លាក់ ថា​តើ​បុរស​ជា​ប្តី​ត្រូវមាន​ទោសទណ្ឌ​ឫ​យ៉ាងណា​នោះទេ​? រងចាំ​ធ្វើបុណ្យ​អោយបាន​រួចរាល់​សិន​៕ ដោយ លី វណ្ណៈ​


KA-13-03-2015-054 KA-13-03-2015-055




http://ift.tt/1B8DkMI
ប្រពន្ធ​សម្លាប់​កូន​២​នាក់​ដោយ​បញ្ច្រក​ថ្នាំពុល​និង​យក​ខ្សែរឹត​ក​បន្ទាប់មក​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​តាម​ក្រោយ ដោយសារ​ធុញទ្រាន់​នឹង​ប្តី​ប្រមឹក​ខូ​ប​ ប្រពន្ធ​សម្លាប់​កូន​២​នាក់​ដោយ​បញ្ច្រក​ថ្នាំពុល​និង​យក​ខ្សែរឹត​ក​បន្ទាប់មក​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​តាម​ក្រោយ ដោយសារ​ធុញទ្រាន់​នឹង​ប្តី​ប្រមឹក​ខូ​ប​ Reviewed by yim PH on 10:18 PM Rating: 5

Entertainment

ads
Powered by Blogger.