កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿង៤នាក់ ជាមួយនឹងគ្រឿងញៀនយ៉ាមា១៦៥គ្រាប់
ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានតាមប្រមាញ់ករណីជួញដូរគ្រឿងញៀន ឈាបដល់ឃាត់ខ្លួនជនសង្ស័យ៤ និងបានដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន យ៉ាមា ចំនួន១៦៥ និងវត្ថតាងមួយចំនួនធំថែមទៀតផង ។ប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននេះ នៅត្រង់ចំណុចម្តុំផ្សាររ៉ាថ្មី នៅវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ ស្ងិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងអោយដឹងនៅរសៀលថ្ងៃដដែរថា ក្រោយពីលោកទទួលព័ត៌មានពីមហាជនថាមានករណីជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅតាមតំបន់ជាយដែនកម្ពុជា ថៃលោកបានបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយមានការដឹកនាំកម្លាំងតាមដានស្រាវជ្រាវដោយលោកជា ដាមេបញ្ជាការកងរាជអាវុធហត្ថក្រុង ដាក់កម្លាំងតាមប្រមាញ់រហូតឈានបានសម្រេច និងឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមទាំងវត្ថុតាងគ្រៀងញៀនផងដែរ។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្តថា ក្រោយពីកម្លាំងអ ហយើងបង្ក្រាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីន យ៉ាមា ផ្កាឈូក ចំនួន១៦៥គ្រាប់ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ ប័ណ្ណផ្ទេទឹកប្រាក់ ចំនួន៥សន្លឹក ម៉ូតូចំនួន១គ្រឿង ទូរស័ព្ទដៃ ចំនួន៩គ្រឿង ប្រាក់ខ្មែរ ចំនួន៧០០០រៀល អាយផត ចំនួន១គ្រឿង នាឡិការដៃ ចំនួន២គ្រឿង អត្តសញ្ញាណប័ណ្ណ ១សន្លឹក ការចូលផ្សារថៃ ១សន្លឹក និងចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន៥វង្ស។
លោកឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះសេង ឌីចេ ហៅប៉ាចេ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ,ទី២ ឈ្មោះ វ៉ាន់ រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ,ទី៣ ឈ្មោះសំ វុទ្ធី ភេទប្រុស អាយុ ៣១ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ,និងទី៤ ឈ្មោះមុត ស៊ីដា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ។ បច្ចុប្បន្នកម្លាំងអ ហជំនាញបានបញ្ជូនជនសង្ស័យទាំង៤នាក់និងវត្ថុតាងគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ ដោយយីហាំង
http://ift.tt/1b1e2ez