អត្ថប្រយោជន៍ទាំង ៥យ៉ាង ទទួលបានពីការដេកអាក្រាត
បរទេស៖ បច្ចុប្បន្ននេះ បើតាមការសិក្សា និងស្ទង់មតិជាច្រើន បានបង្ហាញឲ្យដឹងថា ការដេកអាក្រាត អាចផ្ដល់ផលប្រយោជន៍ ចំពោះសុខភាព របស់អ្នកបាន ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៥យ៉ាង ទទួលបានពីការដេកអាក្រាត ៖
១. ជួយបង្កើនចំណង់ផ្លូវភេទ
តាមការស្ទង់មតិ របស់អង់គ្លេស បានឲ្យដឹងថា ៥៧ ភាគរយទៅហើយនៃអ្នកដេកអាក្រាតកាយ គឺទទួលបាន អារម្មណ៍សប្បាយរីករាយ និងកាន់តែមាន ចំណង់ផ្លូវភេទ ថែមទៀត ។
២. ការពារជំងឺទឹកនោមផ្អែម
ការដេកអាក្រាតកាយ នឹងធ្វើរាងកាយរបស់អ្នក ទទួលបាននូវភាពត្រជាក់ ដែលអាចជួយការពារ ជំងឺទឹកនោមផ្អែម និងការទ្បើងទម្ងន់បាន ។
៣. ជួយឲ្យស្ត្រីមានសុភាពល្អ
បើតាមការចង្អុលបង្ហាញ របស់លោកស្រីវេជ្ជបបណ្ឌិត Jennifer Landa បានឲ្យដឹងថា ការដេកនៅក្នុង បរិស្ថានក្តៅពេក អាចធ្វើឲ្យមេរោគផ្សិត ឬបាក់តេរីកើនឡើងកាន់តែច្រើន នៅតំបន់ទ្វារមាសរបស់ស្ត្រី ហេតុដូចនេះ ការដេកអាក្រាត អាចជួយការពារ បញ្ហាទាំងនេះបាន ។
៤. ជួយឲ្យប្រព័ន្ធភាពសុំា មានភាពប្រសើរទ្បើង
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងទៀតថា ការដេកអាក្រាត អាចជួយធ្វើឲ្យប្រព័ន្ធភាពសុំាំ នៅក្នុងរាងកាយ មានភាពប្រសើរទ្បើង និងផ្ដល់ផលល្អ ចំពោះសម្ពាធឈាម ។
៥. ជួយឲ្យគេងលក់ស្រួល
ការដេកអាក្រាតកាយ អាចជួយធ្វើកម្ដៅ ក្នុងខ្លួនរបស់អ្នក ថយចុះជាងមុន ដែលធ្វើឲ្យអ្នកគេងលក់ បានស្កប់ស្កល់ ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1EeLwSI