បុរសពោះម៉ាយម្នាក់អារកខ្លួនឯង ប៉ងសម្លាប់ខ្លួន ព្រោះតូចចិត្តឈឺច្រើន និងឈឺចាប់ព្រោះប្រពន្ធលែង៥ឆ្នាំហើយ
ខេត្តកំពង់ឆ្នាំង៖ បុរសពោះម៉ាយម្នាក់ បានដាច់ចិត្តយកកាំបិត អារកខ្លួនឯង មុតយ៉ាង ហូរឈាមដូចគេអាកជ្រូក ជ្រៅប៉ងសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងមានជម្ងឺឈឺច្រើន និងម្យ៉ាងទៀតតូចចិត្តនឹងប្រពន្ធលែងយូរឆ្នាំផងគ្មានអ្នកណាមើលថែទាំ។ ករណីប៉ងធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ទី១០ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិផ្សារលើសង្កាត់ ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ដែលរបួសដោយអារកខាងលើនេះគ្រូពេទ្យ ខេត្តកំពុងធ្វើការសង្គ្រោះ។
ឪពុកបុរសប៉ងអត្តឃាតបាននិយាយអោយដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា៖ បុរសជាកូន របស់គាត់រូបនេះមានឈ្មោះ ឆៃ សុផល អាយុ៣២ឆ្នាំមុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិផ្សារ លើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រូបគេមានកូនចំនួន២នាក់ និងបានលែងលះជា មួយ ប្រពន្ធរយៈពេល៥ឆ្នាំមកហើយ។
កាលពី៣ថ្ងៃមុនរូបគេមានជម្ងឺឈឺក្រពះ និងពោះវៀនយ៉ាងខ្លាំង ហើយត្រូវបានក្រុម គ្រួសារ បញ្ជូនទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ នៅក្នុងការដេកពេទ្យ នេះ គឺម្តាយបង្កើតរបស់គេនៅដេកកំដរ និងមើលថែទាំជម្ងឺ ហើយរូបគេហាក់ដូចជាមានការនឹក រលឹកដល់ប្រពន្ធកូនរបស់ខ្លាំងណាស់ ដោយមានទឹកមុខស្រពាប់ស្រពោនខុសពីធម្មតា។
នៅព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៥ ម្តាយរបស់គេបានប្រាប់កូនថាមកផ្ទះមួយភ្លែតដើម្បី ផ្លាស់ប្តូរសម្លៀកបំពាក់ដោយអោយរួបគេដេកនៅក្នុងមន្ទីរពេទ្យតែម្នាក់ឯងសិនទៅ។ស្រាប់តែពេលម្តាយគេធ្វើដំណើរដល់ផ្ទះ ក៏ឃើញរូបគេទៅដល់តាមក្រោយដែរក្នុងពេល នោះគេបាន និយាយផ្តាំផ្ញើប្លែកៗថា៖ កូនលាម៉ែសិនហើយៗ…។
មួយសន្ទុះក្រោយមកស្រាប់តែគាត់ជាឪពុកបានចូលទៅក្នុងផ្ទះក៏បានឃើញរូបគេមានរបួសនៅលើបំពង់កនិងមានឈាមហូរស្រោចពេញខ្លួន ដោយនៅក្នុងដៃមានកាន់ កាំបិតចិត បន្លែចុងស្រួច១ផង គឺគេបានអាករដោយខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន តាមការសន្និដ្ឋាន របស់គាត់ជាឪពុកថា រូបគេតូចចិត្តនិងមានជម្ងឺឈឺច្រើន និងម្យ៉ាងទៀតតូច ចិត្តនឹងប្រពន្ធបានលែងរូបគេ៥ឆ្នាំហើយគ្មានអ្នកណាមើលថែទាំពេលឈឺថ្កាត់។
ក្រោយពេលកើតហេតុក្រុមគ្រួសារបានដឹកបញ្ជូនបុរសប៉ុនប៉ងអត្តឃាតមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះព្យាបាល។ពេលទៅដល់មន្ទីរពេទ្យបុរសរូបនេះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនចូលក្នុងបន្ទប់វះកាត់ដើម្បីជួយសង្គ្រោះជីវិត។ក្រុមគ្រូពេទ្យបានអោយដឹងថា៖ មុខរបួសមានសភាពមុតជ្រៅ និងធ្ងន់ធ្ងរ មិនដឹងថាអាចជួយ សង្គ្រោះជីវិតបានឬយ៉ាណានោះទេ៕ រិទ្ធិ ជ័យ
http://ift.tt/1EQUrIV