Insurance

728x90

ប្រពន្ធដ៏ក្លាហានម្នាក់បានជួយ សង្គ្រោះជីវិតប្តី ដោយការ បរិចាកក្រលៀន

រឿងរបស់ស្ត្រីម្នាក់មកពីខេត្តសានដុង​ ដែលបានបរិច្ចាកក្រលៀនរបស់នាងទៅឱ្យនាងប្តី ដើម្បីជួយសង្រ្គោះជីវិតរបស់គាត់បានអង្រួនដល់បេះដូងរបស់អ្នកនិយមលេងអ៊ីនធឺណិតស្ទើរគ្រប់គ្នា ។


ប្តីរបស់នាងដែលមានឈ្មោះថា Ly Fangdong ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺតម្រងនោមយ៉ាងធ្ងន់ធ្ងរកាលពីមួយខែមុននិងទាមទារឱ្យមានការវះកាត់មួយអោយបានឆាប់តាមដែលអាចធ្វើទៅបាន។


ដូចនេះប្រពន្ធដែលមានឈ្មោះថា Sun Guofang បានទៅមន្ទីរពេទ្យធ្វើតេស្តសុខភាព ដើម្បីជួយសង្គ្រោះជីរិតប្តី របស់នាង។ ​កាលថ្ងៃទី 14 ខែកុម្ភៈ នាងក៏បានទទួល “របាយការណ៍ដែលអនុញ្ញាតអោយនាងបរិច្ចាគសរីរាង្គ” ពីមន្ទីរពេទ្យ ។


នេះបើយោងតាមរបាយការណ៍របស់ Qilu News , ការវះកាត់ប្តូរក្រលៀនរវាងប្រពន្ធនិងប្តីត្រូវបានធ្វើដោយជោគជ័យនៅឯមន្ទីរពេទ្យជីណានកាលពីម្សិលមិញ។


គ្រូពេទ្យបានប្រាប់អ្នកយកព័ត៌មានថា លោក Ly បច្ចុប្បន្ននៅតែស្ថិតនៅមក្រោមការតាមដាន និង ការថែទាំ ។ ប្រពន្ធរបស់គាត់នឹងមានសុខភាពល្អឡើងវិញនៅថ្ងៃបន្ទាប់។ បើសិនមិនមានអ្វីប្រក្រតី លោក Ly នឹងបានចេញពីមន្ទីរពេទ្យវិញក្នុងរយៈពេល ប្រាំថ្ងៃ ។


អ្នកនាង Sun បាននិយាយទាំងញញឹមប្រាប់ដល់អ្នកយកព័ត៌មានថា: «ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ ប៉ុន្តែគ្រាន់តែគ្រុនក្តៅបន្តិច, បន្ទាប់ពីលឺថាការវះកាត់ទទួលបានជោគជ័យ ៕


ដោយ៖ ខ្មែរណូត


ប្រភព បរទេស


jinanwife-1


jinanwife-8 jinanwife-7 jinanwife-5 jinanwife-6 jinanwife-4 jinanwife-3 jinanwife-2






from Khmernote - The best entertainment website in Cambodia http://ift.tt/1FQvpbn
ប្រពន្ធដ៏ក្លាហានម្នាក់បានជួយ សង្គ្រោះជីវិតប្តី ដោយការ បរិចាកក្រលៀន ប្រពន្ធដ៏ក្លាហានម្នាក់បានជួយ សង្គ្រោះជីវិតប្តី ដោយការ បរិចាកក្រលៀន Reviewed by yim PH on 3:43 PM Rating: 5

Entertainment

ads
Powered by Blogger.