កាណូតបាឡាស្មាច់របស់ជនរងគ្រោះ ដែលបានស្លាប់ម្នាក់ របួស២នាក់ ដោយសារគ្រោះ ថ្នាក់ ចរាចរណ៍ផ្លូវទឹក ជាង១ខែមុន ត្រូវប្រជាពលរដ្ឋខ្មែរឥស្លាមបង់សំណាញ់ឃើញ
ខេត្តកំពង់ឆ្នាំង៖ កាណូតបាឡាស្មាច់១គ្រឿង របស់ជនរងគ្រោះដែលបានស្លាប់ម្នាក់និងរបួស២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយកាណូតរុញជនវៀតណាមកាលពីជាង១ខែមុន ត្រូវបានប្រជាពលរដ្ឋខ្មែរឥស្លាមបង់សំណាញ់ជាប់រកឃើញកាលពីម៉ោង៣និង១៥នាទីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ នីចំណុចក្បាលកោះចោរ ក្នុងឃុំប្រឡាសមាស ស្រុកកំពង់លែង។កាណូតនេះត្រូវបានសមត្ថកិច្ចបគរបាលចរាចរណ៍ផ្លូវទឹកខេត្តរក្សាទុកជាភ័ស្តុតាងក្នុសំណុំរឿង។
លោក ធៀម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តបានរំលឹកអោយដឹងថា៖កាលពីយប់យុវជនរងគ្រោះថ្នាក់ស្លាប់ ឈ្មោះ អ៊ី ចំរុង ហៅវិត អាយុ១៧ឆ្នាំ និងអ្នករបួស២នាក់ ទៀត១ឈ្មោះ អ៊ូ តូរ៉ូ អាយុ១៦ឆ្នាំ ភេទប្រុស,២ឈ្មោះ សែន ស្រីណាក់ អាយុ១៥ឆ្នាំ ភេទស្រីពួក គេរស់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស បានជិះកាណូតបាឡាស្មាច់មួយគ្រឿងនេះ ពីភូមិ ក្រម៉ាល់ទៅភូមិក្រងផ្តិល ដើម្បីទៅចូលរួមលេងរាំវង់ក្នុងពិធីខួបកំណើតកូនអ្នកស្រុក ក្នុងការ បើកបរកាណូតបាឡាស្មាច់ទំនងជាពួកគេបើកលឿន ស្របនឹងពេលយប់ងងឹតផង ក៍បានបុក កាណូត រុញជនខុសច្បាប់មួយគ្រឿង បណ្តាលអោយកាណូតបាឡាស្មាច់លិច បាត់ក្នុងទឹកបាត់ រហូតមក។ចំណែកសពជនរគ្រោះត្រូវបានក្រុមគ្រួសារនិងអ្នកភូមិបានអួសអួនរកឃើញនៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋានបាននាំគ្នាព័ទ្ធចាប់កាណូតរុញជនខុសច្បាប់២គ្រឿងនៅចំណុចនោះ របស់ជនជាតិវៀតណាម ១ឈ្មោះ ចាំង យ៉ាំងងា អាយុ៤០ឆ្នាំ និង២ឈ្មោះ ចាំង យ៉ាំងសៀវ អាយុ៥០ឆ្នាំ ពួកគេរស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត។ជនសង្ស័យត្រូវបានតុលាការខេត្តឃាត់ខ្លួនបណ្តោះអាសន្នដើម្បីស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។ នៅចំពោះមុខសមត្ថកិច្ច ម្ចាស់កាណូតរុញជនទាំង២នាក់ បានបដិសេធន៍ថា គ្មានកាណូតណាបុកកាណូតពួកគេទេ។
លោក ធៀម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តបានអោយដឹងថា៖ ក្រោយ ពីប្រជាពលរដ្ឋខ្មែរឥស្លាមបង់សំណាញ់ជាប់រកឃើញកាណូតនេះនិងម៉ាស៊ីនម៉ាកម៉ាណូតា១៨សេះកាលពីម៉ោង៣និ១៥នាទីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ នៅចំណុចក្បាលកោះចោរ ក្នុង ឃុំប្រឡាសមាស មកសមត្ថកិច្ចបានសុំយកកាណូតនេះត្រូវបានរក្សាទុកជាភ័ស្តុតាង ក្នុងសំណុំ រឿង។ទន្ទឹមនេះដែរលោក ឆាយ ចំរើន ជាម្ចាស់កាណូតនិងជាឪពុកបង្កើតជនរងគ្រោះ ក៏បាន មកសុំកាណូតបាឡាស្មាច់នេះយកទៅជួសជុល ប្រគេនលោកប្រើប្រាស់វិញផងដែរតែ ការស្នើសុំនេះគឺជាសិទ្ធរបស់ចៅក្រមកាន់សុំណុំរឿងនិងលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តជាអ្នកសំរេច៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1ygIma3