Insurance

728x90

ប៉ូលិស​ខេត្តមណ្ឌលគិរី មិនទាន់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន បន្ទាប់ពី​បាញ់រះ​ជាង​១០​គ្រាប់​ចូល​ផ្ទះ បង្ក​ឲ្យ​ប្តី​ប្រពន្ធ​កំពុង​ដេក​លង់លក់ របួស​បាក់​ភ្លៅ​ទាំងពីរ​នាក់

​ខេត្តមណ្ឌលគិរី​៖ រយៈពេល​ជា​៤​ខែ​កន្លងទៅ ជនដៃដល់​ក្នុងករណី​បាញ់រះ​លើ​គ្រួសារ​មួយ នៅ​ស្រុក​អូររាំង បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​ពីរ​នាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣ នឹង​១៨​នាទី កណ្តាលអធ្រាត្រ​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៤ នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង នឹង​បាន​បង្ករ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​។ ហើយ​ជនបង្ក​នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ ខណៈដែល​ក្រុម​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ស្វែងរក​ជនបង្ក​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស ។​


អធិការរង​នគរបាល​អូររាំង លោក ខៃ វណ្ណៈ បាន​ឲ្យ​ដឹងថា តាំងពី​ថ្ងៃកើតហេតុ​រហូត​មកដល់ពេលនេះ​កម្លាំង​ប្រចាំការ​នៅ​អធិការ​ស្រុក នៅតែ​បន្ត​តាមរក​ជនដៃដល់​ដែល​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ​។ លោក​បន្តថា កម្លាំង​ប៉ូលិស​របស់លោក​មានកា​រ​លំបាក​ណាស់ ព្រោះ ជនល្មើស​បាន គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុងព្រៃ​ជ្រៅ ប៉ុន្តែ​ទោះយ៉ាងណា​មិនយូរ​ទេច​ន​ល្មើ​សនឹង​គេច​មិន​ផុតពី​សំណាញ់​ច្បាប់​ឡើយ​។​


​លោកស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​ឲ្យ​ដឹងថា បើទោះជា​សមត្ថកិច្ច​ជួប​ការលំបាក​ក្នុងការ​តាម​ចាប់​ជនល្មើស​យ៉ាងណា ក៏​កម្លាំង​ក្រោម​ឱវាទ​របស់លោក បាន​បង្កើន​សកម្មភាព​រុករក​ជនល្មើស ដែល​បាន​រត់គេច​ក្នុងព្រៃ អស់​ជាច្រើន​ខែ​នោះ​។​ហើយ​ក្នុងពេល​ឆាប់ៗ​លោក​ជឿជាក់ថា សមត្ថកិច្ច​នឹង​អាច​ចាប់​បង្ក្រាប​ជនល្មើស​បាន ព្រោះ​កម្លាំង​សមត្ថកិច្ច បានកំណត់​ទីកន្លែង​លាក់ខ្លួន​របស់​ជនល្មើស​រួចហើយ​។ ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​របស់​សមត្ថកិច្ច​កំពុង​ជួបប្រទះ ដោយសារ​ជនដៃដល់​មាន​កាំភ្លើង​នៅ​នឹង​ខ្លួន​។ ជាក់ស្តែង​កាលពីពេល​កន្លងមក សមត្ថកិច្ច​បាន​ឡោម​ព័​ទ្ឋ​ជនល្មើស​ខាងលើ​បាន​ម្តង តែ​ត្រូវ​ជនល្មើស​បាញ់រះ​មិន​ឲ្យ​ចូលចាប់​អស់​ជាច្រើន​គ្រាប់​។​


សមត្ថកិច្ច​ស្រុក​បាន​និយាយថា នៅវេលា​កើតហេតុ​គេ​បានឮ​សម្លេង​ផ្ទុះអាវុធ​ជាប់ៗ​គ្នា​ប្រមាណ​ជាង​១០​គ្រាប់​ដែល​ជនសង្ស័យ​បាន​បាញ់រះ​មិន​ប្រណី​ដៃ​ចូល​លំនៅដ្ឋាន​ជនរងគ្រោះ​។ ប្រភព​បាន​បន្តថា បន្ទាប់ពី​បាន​បាញ់​អស់ចិត្ត​ហើយ ខ្មាន់កាំភ្លើង​បានគេច​ខ្លួន​ចូលក្នុង​ព្រៃ​បាត់​។ ដោយឡែក​ជនរងគ្រោះ ដែល​ស្ថិតក្នុង​ហេតុការណ៍​នឹង កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក​មាន​គ្នីគ្នា​ចំនួន​ប្រាំ​នាក់ រាប់ទាំង​អ្នក​ត្រូវរបួស​ពីរ​នាក់​ផងដែរ​។​


​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​មាន​ឈ្មោះថា អ៊ិត ថុល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ជា​ប្តី រងរបួស​ពីរ​កន្លែង ត្រង់​ភ្លៅ​ខាងស្តាំ របួស​មធ្យម ហើយ​ម្នាក់ទៀត​ឈ្មោះ​ធឿន គា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជា​ប្រព​ន្ឋ រងរបួស​ធ្ងន់​ត្រង់​ភ្លៅ​ខាងស្តាំ​ដែរ​។ ចំពោះ​ជនដៃដល់​ប្រព្រឹត្ត​ការបាញ់ប្រហារ​នោះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ចិ ហៅ សុក អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​៕ ដោយ ឦសាន​២ ​


KA-346MD KA-345MD KA-347MD KA-345




http://ift.tt/1vRY8fC
ប៉ូលិស​ខេត្តមណ្ឌលគិរី មិនទាន់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន បន្ទាប់ពី​បាញ់រះ​ជាង​១០​គ្រាប់​ចូល​ផ្ទះ បង្ក​ឲ្យ​ប្តី​ប្រពន្ធ​កំពុង​ដេក​លង់លក់ របួស​បាក់​ភ្លៅ​ទាំងពីរ​នាក់ ប៉ូលិស​ខេត្តមណ្ឌលគិរី មិនទាន់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន បន្ទាប់ពី​បាញ់រះ​ជាង​១០​គ្រាប់​ចូល​ផ្ទះ បង្ក​ឲ្យ​ប្តី​ប្រពន្ធ​កំពុង​ដេក​លង់លក់ របួស​បាក់​ភ្លៅ​ទាំងពីរ​នាក់ Reviewed by yim PH on 5:42 PM Rating: 5

Entertainment

ads
Powered by Blogger.