Insurance

728x90

យន្តហោះ កាណាដា ចុះចតទាំងកម្រោល បុកអង់តែន និងបំភ័យ អ្នកដំណើរ ១៣៣នាក់

តូរ៉ុនតូ ៖ យន្តហោះដឹកអ្នកដំណើរ ធុនមធ្យមមួយគ្រឿង របស់អាកាសចរណ៍កាណាដាបានធ្វើការចុះចតទាំងកម្រោល កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០១៥ ដោយបានបុកអង់តែនប្រាប់សញ្ញានៅព្រលាន ដើម្បីគេចចេញពីព្យុះ ព្រិល នៅអាកាសយានដ្ឋាន ហាលីហ្វាស នៃទីក្រុង ណូវ៉ា ស្តូត្យា ។ បើតាមការអះអាងពីអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូន របស់កាណាដា ។


យន្តហោះប្រភេទ Airbus 320 ដែលមានជើងហោះហើរ AC624 បានចាកចេញ ពីទីក្រុង តូរ៉ុនតូ កាលពីយប់ថ្ងៃសៅរ៍ នោះ បានជួបគ្រោះថ្នាក់ ពេលចុះចត ដោយការអូសខ្លួននឹងផ្លូវ ៣៣៥ម៉ែត្រ តែសំណាងល្អយន្តហោះ មិនបានជួប គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ។ អ្នកគ្រប់គ្រង់ ការហោះហើរ ក្នុងតំបន់បានអះអាងថា “យន្តហោះបានអូសនឹងផ្លូវចុះចត ចំនួន៣៣៥ម៉ែត្រ នៅតែមិនមានបញ្ហាអ្វីទៀត ដូច្នេះវាជារឿងសំណាងខ្លាំងណាស់” ។


គួរបញ្ជាក់ថា យន្តហោះខាងលើនេះ មុននឹងចុះចតដល់ដី វាបានបុកជាមួយនឹងបង្គោលអង់តែន ផ្តល់សញ្ញា រួចក៏ជ្រុល ខ្លួនអូសទៅនឹងផ្លូវបន្តទៀត មុននឹងឈប់ទ្រឹង។ អាកាសធាតុត្រជាក់ខ្លាំង ទំនងជារនាំងការពារយន្តហោះ មិនឲ្យជួប គ្រោះថ្នាក់ខ្លំាងជាងនេះ ពេលចុះចត ប៉ុន្តែវាក៏ជាកត្តា ដែលបាននាំឲ្យយន្តហោះ មិនអាចគ្រប់គ្រងម្ចាស់ការបានផង ដែរ។


Airbus A320 ខាងលើនេះ ដឹកមនុស្ស ១៣៣នាក់ និង អ្នកបញ្ជាការលើនោះ ៥នាក់ទៀត។ បន្ទាប់ពីគ្រោះថ្នាក់ មនុស្ស ២៥នាក់បានទទួលរងរបួស ប៉ុន្តែ ពុំមានអ្វីធ្ងន់ធ្ងរឡើយ ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


T-0445






from Khmernote - The best entertainment website in Cambodia http://ift.tt/1xr87t6
យន្តហោះ កាណាដា ចុះចតទាំងកម្រោល បុកអង់តែន និងបំភ័យ អ្នកដំណើរ ១៣៣នាក់ យន្តហោះ កាណាដា ចុះចតទាំងកម្រោល បុកអង់តែន និងបំភ័យ អ្នកដំណើរ ១៣៣នាក់ Reviewed by yim PH on 9:45 AM Rating: 5

Entertainment

ads
Powered by Blogger.