U-22 កម្ពុជា ចាញ់ U-22 កូរ៉េខាងជើង ក្រោមលទ្ធផល 4-1
(បាងកក)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែមីនានេះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជន អាយុក្រោម២២ឆ្នាំ កម្ពុជា (U-22) បានប្រឈមនឹងការហាលអាវខ្ពស់ ក្រោយបន្តប្រកួតចាញ់លើកទី២ទៀត ក្រោមថ្វីជើង U-22 របស់កូរ៉េខាងជើង ដោយលទ្ធផលបច្ចេកទេស ៤-១ ក្នុង វគ្គជម្រុះប្រចាំពូល G នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U-23 Championships 2016 ។
នេះជាការបរាជ័យលើកទី២ ក្រោយលេងចាញ់ U-23 ថៃ ២-១ កាលពីថ្ងៃទី២៧ មីនា នៅថ្ងៃបើកឆាកជាមួយនឹងការ របូត២គ្រាប់ក្នុងវគ្គទី១នៅនាទីទី១៧ ៣៧ ៥៥ និងនាទីទី៦៧ និងស៊ុតបញ្ចូលទីគេបាន១គ្រាប់វិញដែរនៅនាទី៨៣ ដោយកីឡាករ ម៉ាត់ ណូរូទីង ។
កម្ពុជា ត្រូវរង់ចាំអ៊ុត ម្ចាស់ផ្ទះថៃ ប៉ះជាមួយក្រុមមិនទាន់មានពិន្ទុរាប់ដូចគ្នា U-22 ហ្វីលីពីន នាម៉ោង ១៩៖០០នាទី យប់នេះ ខណៈដែលកូរ៉េខាងជើងបានឡើងទៅឈរចាំមុនហើយក្នុងវគ្គ១៦ក្រុមផ្តាច់ព្រ័ត្រ នៅប្រទេសកាតា ឆ្នាំ២០១៦ នៅប្រទេសកាតា ។ មួយប្រកួតចុងក្រោយ កម្ពុជាត្រូវជួបជាមួយ U-22 ហ្វីលីពីន នាថ្ងៃទី៣១ ខែមីនា ខានស្អែកនេះ៕
http://ift.tt/1NsslEZ