ខ្លាចប្រពន្ធ សុំលែង បុរសជាប្តី ទាញផ្លែឡាម ឆូតមុខប្រពន្ធ រងរបួសយ៉ាងដំណំ
បរទេស៖ នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់រស់នៅប្រទេស Morocco ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពី នាងត្រូវស្វាមីចិត្តឃោរឃៅយក ផ្លែឡាមឆូតផ្ទៃមុខឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរដើម្បីកុំឲ្យប្រពន្ធ ស្រស់ស្អាតរូបនេះលែងលះ ខ្លួន។
នារីរងគ្រោះមានឈ្មោះ Amima Almoss ត្រូវបុរសជាប្តីប្រព្រឹត្តទង្វើព្រៃផ្សៃ លើក្រោយពីនាងនិយាយប្រាប់ប្តីថានាង អាច នឹងទាមទារលែងលះរូបគេទើបបុរសតិរច្ឆាន ម្នាក់នោះយកឡាមមកឆូតលើមុខនាងប្រមាណ២១ឆ្នូត ហើយថែម ទាំងកាត់ដៃនាងទៀតផង ។
Almoss ប្រាប់ប៉ូលីសថា ប្តីនាងនៅតែតាមរំខាននាងក្រោយពីគេធ្វើទង្វើព្រៃផ្សៃ បែបនេះហើយក្តីដោយគេបានផ្ញើសារ តាមទូរស័ព្ទនាងជានិច្ចដោយនិយាយថាគេនៅស្រលាញ់នាង ប៉ុន្តែយ៉ាងណាក៏នាង នៅតែដាក់ពាក្យប្តឹងលែង លះរូប គេដែរ ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1AYIk6F
ខ្លាចប្រពន្ធ សុំលែង បុរសជាប្តី ទាញផ្លែឡាម ឆូតមុខប្រពន្ធ រងរបួសយ៉ាងដំណំ
Reviewed by yim PH
on
9:55 AM
Rating: