ផលិតកម្ម Town នឹងប្តឹងទារសំណង ៥០ម៉ឺនដុល្លារ ចំពោះជនណា ហ៊ានលួចចម្លងស្នាដៃ ចម្រៀងចូលឆ្នាំរបស់ខ្លួន
កាលពីពេលថ្មីៗនេះ ផលិតកម្ម Town ដែលជាផលិតកម្មចំរៀងដ៏ល្បីមួយ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការ ប្រកាសប្តឹងទាមទារសំណងចំនួន៥០ម៊ឺនដុល្លារ ចំពោះជនណា ដែលហ៊ានលួចចម្លងស្នាដៃចម្រៀងចូលឆ្នាំ របស់ខ្លួន។ ការប្រកាសនេះធ្វើឡើង ខណៈការត្រៀមលក់ CD, VCD, និង DVD របស់ផលិតកម្មនៅលើទីផ្សារ ដើម្បីទប់ស្កាត់ ការលួចចម្លង។ តាមរយៈពាក្យមួយឃ្លា នៅក្នុងសេចក្តីជូនដំណឹងបានអោយដឹងថា “ផលិតកម្ម Town សូមព្រមានថា ផលិតកម្ម យើងខ្ញុំនឹងប្តឹងទារសងជំងឺចិត្តចំនួនជាទឹក ប្រាក់មិនតិចជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ចំពោះជនណា ដែលបាន ល្មើសលួចចម្លងស្នាដៃរបស់ផលិតកម្ម យកទៅធ្វើអាជីវកម្ម បន្ត ដោយខុសច្បាប់”។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1KOnl1t
ផលិតកម្ម Town នឹងប្តឹងទារសំណង ៥០ម៉ឺនដុល្លារ ចំពោះជនណា ហ៊ានលួចចម្លងស្នាដៃ ចម្រៀងចូលឆ្នាំរបស់ខ្លួន
Reviewed by yim PH
on
10:15 AM
Rating: