ប្រាក់រង្វាន់១ម៉ឺនដុល្លារ រង់ចាំជម្រើសជាតិកម្ពុជាល្ងាចនេះ
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានត្រៀម កញ្ចប់ថវិកាលើកទឹកចិត្ត ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ចំនួន១ ម៉ឺនដុល្លារ ប្រសិនបើកទទួលជ័យជំនះលើក្រុម ជម្រើសជាតិម៉ាកាវ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់បាល់ ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដែលនឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានស្ដាតចាស់នាវេលាម៉ោង ៤រសៀលនេះ ។
យោងតាមមន្ដ្រីព័ត៌មានរបស់ FFC បានឲ្យដឹងថា ក្នុងជំនួបជុំទី១ ជើងទី១ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិង ម៉ាកាវ នារសៀលថ្ងៃទី១២ មីនានេះ ប្រសិនបើកម្ពុជា ប្រកួតឈ្នះម៉ាកាវ សហព័ន្ធនឹងផ្ដល់ប្រាក់ចំនួន១ម៉ឺនដុល្លារភ្លាម ៗដើម្បីលើកទឹក ចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ដែលអាចដណ្ដើមកិត្តិយសជូនជាតិបាន ។
ប្រភពដដែលបានបន្ដថា ប៉ុន្មានថ្ងៃនេះ តាមរយៈសន្ទុះនៃការលក់សំបុត្រចូលទស្សនាការប្រកួតរវាងកម្ពុជា-ម៉ាកាវ សហព័ន្ធពិតជាមានមោទនភាពដោយសារយុវជនកម្ពុជាចាប់ផ្ដើមក្រោកឈរព្រមៗគ្នាដើម្បីគាំទ្រក្រុមជម្រើសជាតិ កម្ពុជា ជាក់ស្ដែងការសំបុត្រ ចូលទស្សនាការប្រកួតវគ្គជម្រុះពាន World Cup ឆ្នាំ២០១៨លើកដំបូងនៅលើទឹកដី កម្ពុជានេះសំបុត្រប្រមាណជិត ៨.០០០ សន្លឹក គឺលក់គ្មានសល់ឡើយ ។
តាមរយៈសកម្មភាពគាំទ្រយ៉ាងផុសផុលបែបនេះ បានធ្វើថ្នាក់ដឹកនាំសហព័ន្ធរំភើបចិត្ត ហើយក៏រៀបចំកញ្ចប់ថវិកាដ៏ ពិសេសមួយ ដើម្បីលើកទឹកចិត្តក្រុមកីឡាករកម្ពុជាមួយកម្រិតទៀត គឺទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ប្រសិនបើកម្ពុជា ប្រកួតឈ្នះក្រុមជម្រើសម៉ាកាវពិតមែននោះ ។ ចាំមើលតើកីឡាករជម្រើសជាតិកម្ពុជាមានសំណាងអាចទទួលប្រាក់ រង្វាន់ ១ម៉ឺនដុល្លារនោះ ដែរឬទេ? សូមចូលរួមគាំទ្រទាំងអស់គ្នា បើមិនបានចូលទស្សនាផ្ទាល់ សូមរង់ចាំទស្សនា តាមកញ្ចក់ទូរទស្សន៍ BTV នាវេលាម៉ោង ៤រសៀលនេះ ៕
ផ្តល់សិទ្ធិដោយ៖ Lookingtoday
from Khmernote - The best entertainment website in Cambodia http://ift.tt/1FQci1g