Insurance

728x90

ជីកបានដំឡូង យក្ស មានទំងន់ ១៤.៦ kg នៅក្នុងខេត្តស៊ីឈន់

ដំឡូងជ្វាដ៏ធំដែលមានរាងដូចម្រាមដៃ ត្រូវបានជីកដោយអ្នកស្រុកនៅភូមិ Guangming នៃស្រុក Zhongjiang ខេត្តស៊ីឈន់នៅសប្តាហ៍កន្លងមកនេះ។

ដំឡូងជ្វាដ៏ធំធំបំផុតដែលបានរកឃើញដោយ អ្នកស្រុកឈ្មោះ Chen មានប្រវែង 0,7 ម៉ែត្រ ទំងន់ 14,6 គីឡូក្រាម ។

នេះបើយោងតាមព័ត៌មានខេត្តស៊ីឈន់, លោក Chen បានដាំដំនាំបន្តិចបន្តួចនៅលើដីខាងក្រោយផ្ទះរបស់គាត់និទាឃរដូវមុននេះ ។ លោក Chen បានប្រាប់អ្នកយកព័ត៌មាន “ខ្ញុំមិនដែលស្រោចទឹកឬដាក់ជីជាតិវាទេ ហើយខ្ញុំមិនរំពឹងថាវាអាចលូតលាស់ធំបែបនេះដែរ ” ។


លោក Chen បានសន្និដ្ឋានថាដោយសារតែមានកសិដ្ឋានចិញ្ចឹមទានៅក្បែរនោះ ដែលបានផ្តល់ជីរជាតិ ទៅឱ្យមានដំឡូងនេះ។ ទន្ទឹមនឹងនេះដែរ ដោយសារតែដីមានសភាពរឹងដែលមិនអាចអោយដំឡូងចាក់ឬសទៅក្រោមបានទើបវាមានរូបរាងដូចម្រាមដៃបែបនេះ ។


នេះបើយោងតាមនាយកដ្ឋានបន្លែ Deyang នៅខេត្តស៊ីឈន់បានអោយដឹងថា វាជាការកម្រណាស់ដែលឃើញដំឡូងមានទំងន់ច្រើនជាងប្រាំគីឡូក្រាម ហើយដុះនៅដីក្រោយផ្ទះបែបនេះ ៕


ដោយ៖ ខ្មែរណូត


monsteryam1


monsteryam2






from Khmernote - The best entertainment website in Cambodia http://ift.tt/1EBKyjP
ជីកបានដំឡូង យក្ស មានទំងន់ ១៤.៦ kg នៅក្នុងខេត្តស៊ីឈន់ ជីកបានដំឡូង យក្ស មានទំងន់ ១៤.៦ kg នៅក្នុងខេត្តស៊ីឈន់ Reviewed by yim PH on 1:34 PM Rating: 5

Entertainment

ads
Powered by Blogger.