ឡើងត្នោតជាង១០ឆ្នាំហើយចៃដន្យ បាក់កាំបង្អោងធ្លាក់ពីលើចុងត្នោតកំពស់ ជាង១០ម៉ែត្រស្លាប់
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់មានមុខរបរជាអ្នកឡើងត្នោត ជាង១០ឆ្នាំហើយ បានបាក់កាំបង្អោងធ្លាក់ពីលើចុងត្នោតកំពស់ជាង១០ម៉ែត្រស្លាប់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៤ និង១៥នាទីល្ងាចថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃមាន់ឃុំស្រែថ្មី ស្រុករលារប្អៀរ។
សមត្ថកិច្ចនគរបាលស្រុករលារប្អៀរបាននិយាយអោយដឹងថា៖ បុរសរងគ្រោះឈ្មោះយឹម ស៊ឺន អាយុ៦០ឆ្នាំ មានប្រពន្ធ និងមានកូន៣នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ គាត់មានមុខរបរជាអ្នកឡើងត្នោតទឹកផ្អែម និងទឹកត្នោតជូររយះពេលជាង១០ឆ្នាំមកហើយ និងក៏មានផ្ទះធំរស់នៅនិងមានជីវភាពធូរធាជាមធ្យមផងដែរ។
នៅថ្ងៃកើតហេតុបុរសរងគ្រោះបានទៅឡើងត្នោតជាធម្មតារហូតដល់ម៉ោងជាង៤រសៀលអ្នកស្រុកនៅក្នុងភូមិបានប្រទះឃើញបុរសរងគ្រោះដេកនៅក្រោមដើមត្នោតដោយមានរបួសត្រង់ក្បាលនិងដើមទ្រូងព្រមទាំងដងខ្លួននៅពេលនោះក៏មានការឆោរឡោឡើងហើយខ្លះបានជួយយកប្រេងក្រឡារិត តែមិនបានប៉ុន្មាននាទីផងផងបុរសរូបនោះ ក៏បានដាច់ខ្យល់ ស្លាប់ តែម្តង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅពិនិត្យសពជនរងគ្រោះ នៅកន្លែងកើតហេតុបាន អោយ ដឹងថា៖ ដើមត្នោតដែលបុរសនោះឡើងគឺជាដើមត្នោតដែលទើប និងចងបង្អោងថ្មី មិនមែនដើមឡើងរាល់ថ្ងៃនោះទេ នៅចុងបង្អោងកត្នោតឌេលមានកំពស់ជាង១០ម៉ែត្រ គឺមានស្នាមបាក់បង្អោងថ្មីៗ និងពេលធ្លាក់ពីចុងត្នោតបុរសរងគ្រោះ បានធ្លាក់កល់លើដើម អំពិលដែលនៅក្រោមដើមត្នោត មុនពេលធ្លាក់ដល់ដី។គេមិនដឹងថាបុរខាងលើនេះ ធ្លាក់ ពីពេលណាមកទេ តែបើសិនធ្លាក់ភ្លាមៗមានគេដឹងទាន់ប្រហែលជាអាចជួយសង្គ្រោះបាន ។ សពបុរសខាងលើនេះត្រូវបានសមត្ថកិច្ចប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅក្នុងលំនៅដ្ឋាន ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/18bGXuQ