Insurance

728x90

កូនលោក​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ហ៊ុំ​សម្រាស់​ចាប់​ត្រី​កណ្តាលថ្ងៃត្រង់ គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប ចំណែក​លោក​សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​សម្ងំ​លាប​ឡេ​បន្ទំ​សាច់​

​ខេត្តកំពង់ឆ្នាំង​៖ ជនល្មើស​នេសាទ​មួយក្រុម បាននាំគ្នា​ហ៊ុំ​សម្រាស់​ខុសច្បាប់ ចាប់​ត្រី​ទាំង កណ្តាលថ្ងៃត្រង់​យ៉ាង​រំភើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា​រំខាន ឬ​ចាប់​គេ​ឡើយ ដែល​ម្ចាស់ សម្រាស់​នោះ​ត្រូវបាន​គេ​ថា​ជា​កូនលោក​ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​។ ករណី​ហ៊ុំ​សម្រាស់​ខាងលើនេះ​បានធ្វើ​ទាំង​កណ្តាលថ្ងៃត្រង់​ទី​០៨ ខែ​មិនា ឆ្នាំ​២០១៥ នៅតែ​ប្រមាន​១០០​ម៉ែត្រ ខាងកើត​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ ព្រះ​គគីរ ស្រុក​បរិបូណ៌ តែប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រីជលផល​គ្មាន​ប្រតិកម្ម​ឈឺក្បាល​ហាលថ្ងៃ​អ្វី​ឡើយ គឺ​សំកុក​តាម​ទៀម​កាហ្វេ តៀមស្រា​ចាំ​ទទួល​លាភសក្ការៈ​យ៉ាង​រំភើយ ទំនង​ដោយសារ​នាយ​ខ័​ណ្ឌ​ថ្មី​កូនចៅ​វាស់​សម្មភា​ពបាន​។​


​ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ​បាន​រាយការណ៍​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ ជនល្មើស​ដែល​កំពុង​ហ៊ុំ​សម្រាស់​ខាងលើនេះ ឈ្មោះ មាន សុខុម ហៅ​ស្រូ ជា​កូនប្រសារ​របស់លោក​ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ដែល​គេ​បាន​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជលផល​រួចហើយ​ទើប​គេ​ហ៊ាន​ហ៊ុំ​សម្រាស់​ចាប់​ត្រី​ទាំង​កណ្តាលថ្ងៃត្រង់​ក្បែរ​ភូមិ​បែបនេះ នេះ​គឺជា​ទង្វើ​ល្មើសច្បាប់​ដែលជា​ការរួម​ដៃ​ឃុបឃិត​ពី​ភាគី​សហគមន៍​នេសាទ មន្ត្រី​ក្បាលខូច​មួយ​ក្តាប់​តូច ដែល​ពួកគេ​ធ្លាប់​រួមដៃគ្នា​ប្រព្រឹត្ត​ជា​យូរ​ឆ្នាំ​មកហើយ​សម​នឹង​លោក សោម ភិ​រុណ នាយ ខ័​ណ្ឌ រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ខ្លាច​ពន្លឺ​ថ្ងៃ​ខ្មៅ​សាច់ និង​មិនសូវ​ស្គាល់​ភូមិសាស្ត្រ​ផង​នោះ​ពួកគេ​អាច​ប្រព្រឹត្ត​បាន​តាម​អំពើ​ចិត្ត​។​ ​ ​


នៅ​ម៉ោង​១ និង​៣០​នាទី​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ទៅដល់​បាន ពិនិត្យឃើញ ជនល្មើស​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ មាន​កាណូត​បា​ឡា​ស្មាច់​២​គ្រឿង និង​ទូក​២​គ្រឿង កំពុង​ធ្វើ​សម្មភាព​រើ​សម្រាស់​ចាប់​ត្រី និង​នៅលើ​គោក​ក្បែរ​កន្លែង​ហ៊ុំ សម្រាស់ មាន​ម៉ូតូ​៥​គ្រឿង និង​កង់​២​គ្រឿង​របស់​អ្នក​ហ៊ុំ​សម្រាស់​បាន​ទុកចោល​នៅក្បែរ​ព្រៃ​ជិត​នោះ​។​


​ករណីនេះ​អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​លោក សោម ភិ​រុណ នាយ ខ័​ណ្ឌ រដ្ឋបាល​ជលផល​ជួយ​បង្ក្រាប លោក​បាន​និយាយ​អោយដឹងថា លោក​នឹង​អោយ​សមត្ថកិច្ច ជលផល​ដែល​នៅ​ឈរជើង​ការពារ​ឡូត៍​អភិរក្ស​នៅ​ជិត​នេះ​មក​បង្ក្រាប​។ ប៉ុន្តែ​ទំរាំ​សមត្ថកិច្ច​ទាំង នោះមក​ដល់​ជនល្មើស​បាននាំគ្នា​សារ​សាច់​អួន​យកចេញ​ហើយ​គេចខ្លួន​បាត់អស់​ទៅ​ហើ យ​តែ បើ​គេ​ចង់​ចាប់​ប្រក​ដ​ជា​អាច​ចាប់បាន​ព្រោះ​អ្នកភូមិ​បាន​ស្គាល់ឈ្មោះ​ពួក​នោះ យ៉ាងច្បាស់​។​


​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាកទៀត​បានអោយដឹងថា​៖ កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែ​មិនា នេះដែរ​ ​មាន​ជនជាតិ​វៀតណាម​មួយក្រុម​អូស​ឆៃ​រា ដែលមាន​ឈ្មោះ​ច​យ ជា​អ្នកកាង បានមក​លួច​ហ៊ុំ​សម្រាស់​អ្នកភូមិ​កោះ​តា​ម៉ូ​វ និង​ពេល​ម្ចាស់​សម្រាស់​ដឹងបាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំងខ្លា​ទៀង​ផង​។​


​នៅ​ចំណុច​ក្នុងភូមិ​កោះ​តា​ម៉ូ​វ​នេះ​កន្លងមក​សមត្ថកិច្ច និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ធ្លាប់​ចុះមក​បង្ក្រាប​ជាច្រើន​ករណី​មកហើយ ប៉ុន្តែ​បង្ក្រាប​ខាងមុខ​កើត​ខាងក្រោយ​គឺ​មិនចេះ​អស់​។ ដែល​ករណី​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​បាន​ថា ទាំង​សហគមន៍​នេសាទ ទាំង​អាជ្ញាធរ និង​ទាំង​សមត្ថកិច្ច​គឺ​មិនសូវ​ខ្វាយខ្វល់​នឹង​រឿង​បទល្មើស នេសាទ​ទាំង អស់នេះ​ឡើយ មិនតែប៉ុណ្ណោះ​មន្ត្រី​មួយចំនួន​ថែមទាំង​ឃុបឃិត​វ៉ៃ​អែប ជាមួយ​ជនល្មើស​ប្រ​ ​ព្រឹ​ត្ត​បទល្មើស​តាម​ទំនើងចិត្ត​ដើម្បី​លាភសក្ការៈ ទៀតផង​។ រឿងនេះ​សូម​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​និង ជា​ប្រធាន​រដ្ឋបាល​ជលផល​ថ្មី​មេត្តាជួយ​ដុសក្អែល និង​ព្យាបាល​ជម្ងឺ​មហា​អសកម្ម​ជូន​កូនចៅ​នៅ​ខ័​ណ្ឌ​កំពង់ឆ្នាំង​ផង​៕ ដោយ យុវតី​កំពង់ឆ្នាំង


KA-22Z KA-21Z KA-19Z KA-18Z




http://ift.tt/18ztKf9
កូនលោក​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ហ៊ុំ​សម្រាស់​ចាប់​ត្រី​កណ្តាលថ្ងៃត្រង់ គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប ចំណែក​លោក​សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​សម្ងំ​លាប​ឡេ​បន្ទំ​សាច់​ កូនលោក​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ហ៊ុំ​សម្រាស់​ចាប់​ត្រី​កណ្តាលថ្ងៃត្រង់ គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប ចំណែក​លោក​សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​សម្ងំ​លាប​ឡេ​បន្ទំ​សាច់​ Reviewed by yim PH on 12:28 PM Rating: 5

Entertainment

ads
Powered by Blogger.