អ្នកឧកញ៉ា គិត ម៉េង ចូលរោងការថ្ងៃទី២០ ខែមិនា អញ្ជើញភ្ញៀវ ៥០០០ នាក់ពិសារភោជនាហារ នៅកោះពេជ្រ
ភ្នំពេញ៖តាមការគ្រោងទុកមង្គលការរបស់អ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ស្រីតូច ចំណាន នឹងប្រព្រឹត្ត នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥ នេះ។ ក្នុងពិធីមង្គលការរបស់អ្នកនោះបានអញ្ជើញភ្ញៀវជាង ៥០០០នាក់ ចូលរួមពិសារភោជនាហារ នៅមជ្ឈមណ្ឌលកោះពេជ្រដោយទម្លាយអាគារចំនួនប្រាំ ឬ ប្រាំមួយបញ្ចូលគ្នា។
\មហាជនទូទៅកំពុងតែមានការចាប់អារម្មណ៍ និង តាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះពិធីមង្គល ការរបស់អ្នកទាំងពីរដែលជាពាណិជ្ជករមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅកម្ពុជា ហើយពួកគាត់ បានកោតសសើរអ្នកនាង ស្រីតូច ចំណាន អតីតជាសិល្បៈករថា ពិតជាឆ្អឹងអណ្តែតមែនដែលអ្នកឧកញ៉ា គិត ម៉េង បានដឹកដៃអ្នកនាងចូលរោងការ បំពេញតាមប្រពៃណីខ្មែរបន្ទាប់ពីអ្នកទាំងពីរមានបុត្រធីតាប្រុសស្រីចំនួន៤នាក់ដ៏ស្រស់ស្អាត។
ប្រភពបានឲ្យដឹងថា ភ្ញៀវដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីមង្គលការនោះភាគច្រើនគឺជាអ្នកជំនួញ និង មន្ត្រីក្នុងជួររដ្ឋាភិបាល ចំណែកអ្នកសិល្បៈទំនងជាតិចតួចបំផុត៕
http://ift.tt/1G4WlUF