អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហមផ្លាស់ប្ដូរពេលវេលាធ្វើសវនាការសាក្សីពីអាមេរិក
ដោយ ឡេង ម៉ាលី 2015-03-29 RFA ទិដ្ឋភាពនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩។ Photo courtesy of ECCC អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហមប្រកាសផ្លាស់ប្ដូរពេលវេលាធ្វើសវនាការ នៅថ្ងៃចន្ទ ទី ៣០ មីនា ពីម៉ោង ៩ មកម៉ោង ៨ ព្រឹកវិញ។ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា ការផ្លាស់ប្ដូរពេលវេលានេះ គឺសម្រាប់តែសវនាការរយៈពេល ៣ថ្ងៃទេ ដោយសារតែពេលវេលានៅសហរដ្ឋអាមេរិក ខុសគ្នាពីពេលវេលានៅប្រទេសកម្ពុជា៖ «សវនាការនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ អង្គជម្រះនឹងធ្វើសវនាការស្ដាប់សាក្សី ឌុតមែន ដែលនឹងត្រូវធ្វើតាមរយៈមធ្យោបាយសោតទស្សន៍ពីសហរដ្ឋអាមេរិក។ សូមភាគីជ្រាប និងអញ្ជើញចូលរួមតាមពេលវេលាកំណត់នេះ ហើយអង្គជម្រះក៏សូមរំឭកផងដែរថា សវនាការស្ដាប់សក្ខីកម្មសាក្សី ឌុតមែន ត្រូវធ្វើតែនៅពេលព្រឹក ដោយចាប់ពីម៉ោង ៨ រហូតដល់ម៉ោង ១០ព្រឹក។ សវនាការហ្នឹង ៣ថ្ងៃ គឺថ្ងៃទី ៣០, ៣១ ខែមីនា ហើយនឹងថ្ងៃទី […] http://ift.tt/eA8V8J
អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហមផ្លាស់ប្ដូរពេលវេលាធ្វើសវនាការសាក្សីពីអាមេរិក
Reviewed by yim PH
on
2:41 AM
Rating: