ធ្លាក់យន្តហោះ យោធាតួកគី សម្លាប់ពីឡុត ២នាក់
អង់ការ៉ា ៖ យន្តហោះយោធា តួកគីប្រភេទ F-4E 2020 មួយគ្រឿង បានធ្លាក់ បណ្តាលឲ្យផ្ទុះឆេះ និង សម្លាប់ពីឡុត ចំនួន ២នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅខេត្តកូនយ៉ា ភាគកណ្តាលប្រទេស។ ក្រុម សង្គ្រោះ បានទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់ ជាលើកទីពីរ ក្នុងខែនេះកើតឡើង ។
សារព័ត៌មាន ក្នុងតំបន់ឈ្មោះ ដូហ្គាន់ បានរាយការណ៍ ឲ្យដឹងទៀតថា យន្តហោះខាងលើនេះ បានចូលរួម ក្នុងលំហាត់ ហ្វឹកហ្វឺន និងឈ្លបយកការណ៍តាមផ្លូវអាកាសរបស់កងទ័ពអាកាស តួកគី ដែលបានចាប់ផ្តើមឡើង តាំងពីដើមខែមីនា នេះមកម្ល៉េះ ។
គួរបញ្ជាក់ថា វាជាលើកទីពីរហើយ ក្នុងខែមីនានេះ ដែលមានការធ្លាក់យន្តហោះចម្បាំង នៃយោធាតួកគី ដោយសរុប ទាំងលើកនេះទៀត គឺចំនួន ៣គ្រឿងហើយ ។ បើតាមសម្តីពីអ្នកនាំពាក្យយោធាឲ្យដឹងទៀតថា មូលហេតុនៃការធ្លាក់ ទំនងជា បណ្តាលមកពីបញ្ហាបច្ចេកទេស នៃការបញ្ជារបស់ពីឡុត ជាជាងបញ្ហាអាកាសធាតុ ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1H36hiD
ធ្លាក់យន្តហោះ យោធាតួកគី សម្លាប់ពីឡុត ២នាក់
Reviewed by yim PH
on
10:30 AM
Rating: