ធ្លាប់ដឹងអត់ថា ការងារ ជាជាងជួសជុល បង្គន់ ទទួលបានប្រាក់ខែប៉ុន្មាន នៅសហរដ្ឋអាមេរិក?
សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក Obama បាននិយាយថា ទីផ្សារការងារ មានការរីកចំរើន ជាង ឆ្នាំ ១៩៩៩ ទៅទៀត ដែលវាជាសញ្ញាល្អមួយ ប្រជាជននិងប្រទេសទាំងមូល។ ប៉ុន្តែក្នុងនោះដែរ អ្នកខ្លះរៀនចប់ ថ្នាក់បរិញ្ញាបត្រ ខ្លះទៀត ចប់ដល់ថ្នាក់អនុបណ្ឌិត តែមិនអាចរកការងារបាន ដែលវាជាកង្វល់មួយផងដែរ របស់ពួកគេ ដែលមិនរកការងារ ដែលសាកសមជាមួយ សមត្ថភាព និងចំណេះដឹងរបស់ខ្លួន។ ចំពោះការងារខ្លះទៀត មិនត្រូវការ បរិញ្ញាបត្រ អ្វីនោះទេ ហើយប្រាក់ខែខ្ពស់ជាង អ្នកធ្វើការ ដែលមាន បរិញ្ញាបត្រនោះទៅទៀត។ តាមរបាយការណ៍ អត្រាប្រាខែ របស់ប្រជាជន បានអោយដឹងថា ការងារជាជាងជួសជុល បង្គន់ គឺជាការងារមួយ ក្នុងចំណោមការងារ ១២ ផ្សេងទៀត ដែលទទួលបាន ប្រាក់ខ្ពស់ជាងគេបំផុត នៅសហរដ្ឋអាមេរិក។ ទោះវាជាការងារ ដែលគេមិនសូវអោយតំលៃ ហើយជាការងារ ប្រើកំលាំងពិតមែន តែចំណូលវិញ មិនក្រោម ២៥០០ដុល្លារ ទេក្នុងមួយខែ។ បើតាមការ អោយដឹងពីប្រភពពត៌មាន នោះគឺ ការងារ ជាជាងជួសជុល បង្គន់ និងប្រពន្ធ័ទឹក គឺត្រូវបាន ការអោយរៀនចប់ត្រឹម ថ្នាក់វិទ្យាល័យប៉ុននោះ ហើយមានអ្នកធ្វើការ ប្រភេទនេះ ចំនួន ៣៥១៣៨០ នាក់ ប៉ុននោះនៅសហរដ្ឋអាមេរិក ចំណែកឯ អត្រាប្រាក់ខែ ដែលទទួលបានគឺ ៣៧៥៣០ ដុល្លារ ទៅ ៦៧១៥០ ដុល្លារ ក្នុងមួយឆ្នាំ៕
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1M8Vczu