លោក ម៉ៅ ធនរ័ក្ស ប្រធានមន្ទីរសាធារណការ ខេត្តមណ្ឌលគិរី បណ្តោយឲ្យរថយន្តធំៗដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិលេខ៧៦ ហើយបានសប្បាយលើកគម្រោងជួសជុល
ខេត្តមណ្ឌលគិរី៖ ផ្លូវជាតិលេខ៧៦ តភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះមកក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ជាង១០០គីឡូម៉ែត្រ អាចមិនមានអាយុវែងឡើយ គ្រាដែលរថយន្តខ្នាតយក្យដឹកទំនិញលើសទម្ងន់រាប់សិបតោនរាល់ថ្ងៃ គ្មានសមត្ថកិច្ចជំនាញថ្នាក់ណាចាត់វិធានការ។
បើសង្កេតមើលផ្លូវជាតិលេខ៧៦ពីស្រុកស្នួល មកក្រុងសែនមនោរម្យនាពេលបច្ចុប្បន្ន កំពុងមានស្ថានភាពខូចដោយអន្លើៗស្ទើរគ្រប់ចន្លោះបង្គោលគីឡូម៉ែត ។ ហើយផ្លូវមួយខ្សែប្រវែងប្រមាណជាង១០០គីឡូម៉ែត្រពីស្រុកស្នួលមក្រុងសែនមនោរម្យ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់អោយប្រើប្រាស់បានរយៈពេលតែ៣ទៅ៤ឆ្នាំប៉ុណ្ណោះ ឥឡូវផ្លូវចាប់ផ្ដើមខូចជាច្រើនកន្លែង ដោយសារក្រុមឈ្មួញមួយចំនួន ដឹកទំនិញស្របច្បាប់ ខុសច្បាប់ផង ដឹកលើសចំណុះ ធ្វើចរាចរណ៍មិនញញើតច្បាប់ឡើយ គិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីសម្បត្តិជាតិប្រយោជន៍រួមនោះ ស្របពេលមន្ត្រីមានភារកិច្ចស្ពឹកស្រពន់។
ប្រភពពីមហាជនទូទៅបានលើកឡើងថា ផ្លូវជាតិលេខ៧៦សព្វថ្ងៃរងការខូចខាត់យ៉ាងធ្ងន់ធ្ងនោះ គឺបណ្ដាលមកពីរថយន្តធំៗរបស់ក្រុមអាជីវករមួយចំនួនដឹកលើសទម្ងន់ ដូចជា ស៊ីម៉ង់ ដែក ខ្សាច់ ។ល។ ជាពិសេសរថយន្តដឹកទំនិញរបស់លោកឧញ្ញ៉ាមួយចំនួនដែលមានក្រុមហ៊ុនវិរិយោគក្នុងខេត្តមណ្ឌលគិរីផងដែរ ដែលសមត្ថកិច្ចមិនហ៊ានក្អក សូម្បីតែទៅក្បែរ ឬមើលក៏មិនហ៊ានដែរ។
វិធានការទប់ស្កាត់ ឬពិន័យគ្មានទេ ប៉ុន្តែទន្ទឹមគ្នានេះដែរប្រធានមន្ទីរសាធារណៈការខេត្តមណ្ឌលគិរី កំពុងចាត់វិធានការ ជួសជុល ផ្លូវជាតិលេខ៧៦ យ៉ាងសកម្មផងដែរ។ ជុំវិញព័ត៌មានខាងលើ លោក ម៉ៅ ធនរ័ក្ស ប្រធានមន្ទីរសាធារណៈការ ខេត្តមណ្ឌលគិរី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន៕ ដោយ ឦសាន២
http://ift.tt/1w7jJkB