អាហារទាំង ១០ ប្រភេទសំរាប់ជំនូយខួរក្បាលកុមារ
របបអាហារ ដែលមានតុល្យភាព គឺមិនគ្រាន់តែជាការល្អសម្រាប់រាងកាយក្មេងប៉ុណ្ណោះ វាក៏ផ្តល់នូវអត្ថប្រយោជន៏ សម្រាប់ខួរក្បាលរបស់ពួកគេផងដែរ។ របបអាហារដែលត្រឹមត្រូវអាចបង្កើនមុខងាររបស់ខួរក្បាល បង្កើនការចងចាំ និងស្មារតីប្រុងប្រយត្ន័របស់ពួកគេ ។ ខួរក្បាលក៏ដូចជារាងកាយដែរ វាស្រូបយកសារធាតុចិញ្ចឹមពីអាហារ ដែលយើង បរិភោគ ។ ខាងក្រោមនេះជាអាហារពិសេសទាំង 10 ប្រភេទ ដែលអាចជំរុញអោយខួរក្បាលកុមារមានថាមពល ។
ត្រីសាម៉ុងត្រី
ត្រីដែលមានជាតិខ្លាញ់ ដូចជាត្រីសាម៉ុងគឺជាប្រភពដ៏ល្អអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជាតម្រូវការសម្រាប់កំណើន ការលូតលាស់ និងការបំពេញមុខងាររបស់ខួរក្បាល។ ទទួលទានអាស៊ីដខ្លាញ់គ្រប់គ្រាន់អាចជួយឱ្យកុមារ បង្កើនជំនាញ ការគិតរបស់ពួកគេ ។
ស៊ុត
ស៊ុតគឺជាប្រភពនៃជាតិប្រូតេអ៊ីន ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការអភិវឌ្ឍការចងចាំ ។ អ្នកអាចសាកល្បង ចំអិនស៊ុត ជាមួយបន្លែសម្រាប់ជាអាហារពេលព្រឹកអោយគេបរិភោគមុនពេលទៅសាលា។
ប័រសណ្តែកដី
ក្មេងៗ ចូលចិត្តប៊័រសណ្តែកដីណាស់ ហើយនោះជារឿងដ៏ល្អពីព្រោះវាជាអាហារសម្រន់មានផ្ទុកនូវវីតាមីន E, ដែលសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារភ្នាសសរសៃប្រសាទ ។ វាក៏មានផ្ទុកនូវ វីតាមីន B1 ដែល ល្អសម្រាប់ ខួរក្បាល និង មានជាតិស្ករដែលផ្តល់ថាមពលឱ្យខួរក្បាល ។
គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ បានផ្តល់នូវជាតិស្ករដែលជាប្រភពថាមពលខួរក្បាលត្រូវការ ។ គ្រាប់ធញ្ញជាតិ មានផ្ទុកវីតាមីន B ផងដែរ ដែលល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ។
ស្រូវសាលី/ម្សៅស្រូវសាលី
ស្រូវសាលី ឬ ម្សៅស្រូវសាលី ជាប្រភពថាមពលដ៏ល្អបំផុតសំរាប់ខួរក្បាល។ ស្រូវសាលីមានជាតិសរសៃ ដែលជួយ រក្សាឱ្យកុមារឆ្អែត ដូច្នេះពួកគេមិនបាច់ញ៉ាំអាហារសម្រន់មិនល្អទេ ។ វាក៏ជាប្រភពដ៏ល្អនៃវីតាមីន E, B complex និងជាតិ ស័ង្កសី ដើម្បីជួយដល់ខួរក្បាលរបស់កុមារធ្វើការបានល្អបំផុត។
ផ្លែ បឺរី
ផ្លែ បឺរី អាចជួយបង្កើនការចងចាំ និងហើយផ្ទុកនូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត ។ ផ្លែ បឺរី ក៏មានផ្ទុកជាតិខ្លាញ់អូមេហ្គា 3 ដែលជួយដល់ការបំពេញមុខងាររបស់ខួរក្បាល។
សណ្តែក
សណ្តែក គឺល្អសម្រាប់ខួរក្បាលក្មេងផងដែរព្រោះធ្វើអោយក្មេងមានថាមពលដោយសារជាតិប្រូតេអ៊ីន, កំភ្លិច កាបូអ៊ីដ្រាត, ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែកក្នុងសណ្តែក ។
បន្លែចម្រុះពណ៌
បន្លែចម្រុះពណ៌ ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីរក្សាកោសិកាខួរក្បាលមានសុខភាពល្អ។ បន្លែមួយ ចំនួនដែលត្រូវបញ្ចូលនៅក្នុងរបបអាហាររបស់កូនរបស់អ្នក គឺ ប៉េងប៉ោះ ដំឡូងជ្វា, ល្ពៅ, ឬ ការ៉ុត ។
ទឹកដោះគោ និង យ៉ាអួ
វីតាមីន B គឺចាំបាច់សម្រាប់កំណើននៃជាលិកាខួរក្បាល, ប្រព័ន្ធបញ្ជូនសរសៃប្រសាទ និងអង់ស៊ីម ហើយ ផលិតផល ទឹកដោះគោគឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមទាំងនេះ។ ទឹកដោះគោមានវីតាមីន D និងជាតិខ្លាញ់ទាប ហើយ ទឹកដោះគោជូរ (យ៉ាអួរ) គឺជាប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីននិងកាបូអ៊ីដ្រាត ។
សាច់ គ្មានខ្លាញ់
សាច់គោ ឬសាច់ផ្សេងទៀតដែលគ្មានខ្លាញ់គឺជាប្រភពជាតិដែកដែលជួយកុមាររក្សាបាននូវថាមពល និងមានស្មារតី ប្រុងប្រយត្ន័ក្នុងសាលារៀន។ សាច់គោក៏ជាប្រភពដ៏ល្អនៃជាតិស័ង្កសីដែលជំនួយសតិអារម្មណ៍។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1GpL3KN