Insurance

728x90

ចៅក្រមចេញដីកា ឃុំខ្លួនជនបាញ់ បោះ ៣៣គ្រាប់ ដាក់ពន្ធនាគារ​ ជាបណ្ដោះអាសន្ន ហើយ

កំពង់ស្ពឺ ៖ ជនដែលបាញ់បោះ៣៣គ្រាប់ នៅកណ្ដាលទីរួមខេត្ដកំពង់ស្ពឺ ហើយត្រូវ បានចាប់ខ្លួនរយៈ ពេល១០ថ្ងៃ ក្រោយមក នេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដកំពង់ស្ពឺ លោកកែវ សុឃា សម្រេច ចោទប្រកាន់ពីបទ “កាន់កាប់និងប្រើប្រាស់ អាវុធខុសច្បាប់ ” ត្រូវបានចៅក្រមស៊ើប សួរ សាលាដំបូងខេត្ដ កំពង់ស្ពឺ លោកយ៉ាន់ សុភាព សម្រេចចេញដីកា ដាក់ពន្ធនាគារជា បណ្ដោះអាសន្ន នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ ។


លោកយ៉ាន់ សុភាព បានប្រាប់តាមទូរ ស័ព្ទ នៅមុននេះបន្ដិចថា “ខ្ញុំបានចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ ហើយ ត្រូវបានសមត្ថកិច្ចដឹកយកទៅពន្ធនាគារហើយ”។


លោក កែវ សុឃា បានសម្រេចចោទ ប្រកាន់ជននេះពីបទ កាន់កាប់និងប្រើប្រាស់ អាវុធខុសច្បាប់ ។


សូមបញ្ជាក់ថា ជឹង ស៊ីណាត ក្រោយពី បាញ់បោះ ៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ កាលពី១០ ថ្ងៃមុននោះ ត្រូវបានចាប់ខ្លួន នៅខេត្ដត្បូងឃ្មុំ និងនាំមកកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រួចបន្ដបញ្ជូន ទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ជាម្ចាស់ទឹកដី ។


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


Hong-0082 copy






from Khmernote - The best entertainment website in Cambodia http://ift.tt/1EwRKgV
ចៅក្រមចេញដីកា ឃុំខ្លួនជនបាញ់ បោះ ៣៣គ្រាប់ ដាក់ពន្ធនាគារ​ ជាបណ្ដោះអាសន្ន ហើយ ចៅក្រមចេញដីកា ឃុំខ្លួនជនបាញ់ បោះ ៣៣គ្រាប់ ដាក់ពន្ធនាគារ​ ជាបណ្ដោះអាសន្ន ហើយ Reviewed by yim PH on 4:00 PM Rating: 5

Entertainment

ads
Powered by Blogger.