Insurance

728x90

អាហារល្អបំផុត សំរាប់ដុតបំផ្លាញ ខ្លាញ់ក្នុងខ្លួន

វាជាការពិត អាហារមួយចំនួន មានផ្ទុកនូវសារធាតុម្យ៉ាង ដែលអាចផលិត កំដៅនៅក្នុងខ្លូនតាមរយៈការ​ធ្វើមេតា ប៉ូលីស ។ ដូច្នេះហើយវាអាចដុតបំផ្លាញនូវ កាឡូរី បានយ៉ាងមានប្រសិទ្ធិភាព ។ ខាងក្រោមនេះជាអាហារទាំង ៦ ប្រភេទ ដែលអាច​​ដុតបំផ្លាញខ្លាញ់ក្នុងខ្លួនអ្នកបានយ៉ាងឆាប់រហ័ស ៖


១. គ្រាប់ធញ្ញជាតិ


ពេលដែលអ្នកបរិភោគគ្រាប់ធញ្ញជាតិដែលសំបូរទៅដោយជាតិសរសៃ ដូចជាម្ស៉ៅស្រូវសាលី និង អង្ករសំរូប វាអាច ដុតបំផ្លាញនូវ កាឡូរីលក្នុងខ្លួនបានរហូតដល់ពីរដង ។​


២. សាច់​គ្មាន​ខ្លាញ់


ប្រូតេអ៊ីននៅក្នុងសាច់ផ្ទុកនូវសារធាតុម្យ៉ាង ដែលអាចផលិតកំដៅនៅក្នុងខ្លូនតាមរយៈការ​ធ្វើមេតាប៉ូលីស​។ វាអាច ដុតនូវកាឡូរី​​ប្រមាណ 30​% ​​ក្នុង​អំឡុង​ពេល​រំលាយ​អាហារ ។


៣. ផលិតផលដោះគោដែលមានជាតិខ្លាញ់ទាប


ផលិតផលដោះគោសម្បូរ​ទៅ​ដោយជាតិ​កាល់ស្យូម​និង​វីតាមីន D​​ ដូច្នេះវា​ជួយ​ថែរក្សា​ការពារ​និង​ជួយដល់ការ លូតលាស់នៃ​សាច់ដុំ​ ​ហើយជួយសំរួលដល់​ការ​រំលាយ​អាហារ​បានយ៉ាងល្អ ​។


៤. តែបៃតង


ផឹក​តែ​បៃតងចំនួន​បួន​ពែង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឱ្យ​អ្នក​ស្រក់ទំងន់ ​ជាង​ ៦ ​ផោន (ប្រហែល ៣ គីឡូ) ​ក្នុង​បី​ស​ប្តា​ហ៍​ បើយោងតាមសេចក្តីរាយការណ៍ របស់ ការសែតរបស់​ក្លីនិចអាហារូបត្ថម្ភ​នៅអាមេរិច (​American Journal of Clinical Nutrition) ​។


៥. សណ្តែក


សាស្រ្តចារ្យម្នាក់​ឈ្មោះ Tammy Lakatos Shames ​អ្នក​និពន្ធ​​សៀវភៅ អាថ៌កំបាំងធ្វើអោយរាងស្គម ​បាន​សរសេរថា “វាជាដំនឹងល្អមួយសំរាប់អ្នក ដែលសណ្តែក​មួយ​ពែង មិនថាសណ្តែក ខៀវ​ ក្រហម ឫ លឿង ​អាចបំពេញតម្រូវ​ការ​ ជាតិដែក ​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ 35​% ​ដោយសារមនុស្សរហូត​ដល់​ទៅ 20​% ​គឺ​កង្វះ ជាតិដែក ។ នៅ​ពេល​ដែល ​អ្នក​ខ្វះ​ សារធាតុដែក វាធ្វើអោយការរំលាយអាហាររបស់​អ្នកយឺត ​ដោយ​សារ​តែ​រាងកាយ​មិន​ទទួល​បាន​នូវ​អ្វី​ដែល​វា​ ត្រូវការ​ ដើម្បី​ធ្វើ​ការ​អោយ​មាន​ប្រសិទ្ធិ​ភាព​ ។ ”


៦. ម្ទេស​ខ្មាំង


សាស្រ្តចារ្យ Tammy Lakatos Shames បានបន្ថែមទៀតថា ម្ទេសគឺជាបន្លែដែលអាចបង្កើត កំដៅនៅក្នុងខ្លួន​ ហេតុ នេះវាក៏អាចដុតនូវកាឡូរីបានផងដែរ ។ អ្នក​អាច​​បរិភោគម្ទេស​ឆៅ ​ឆ្អិន​ ម្ទេស​ស្ងួត ​ឬ​ម្សៅម្ទេសក៏បាន ​ហើយ អាច​បន្ថែមទឹកម្ទេស​អោយ​ច្រើនតាមតែ​អាច​ធ្វើ​ទៅ​បាន​ ទៅក្នុង ​ស៊ុប ​ស៊ុត ​និង​សាច់​ពេលដែលអ្នកបរិភោគ ។


ដោយ៖ ខ្មែរណូត


Burning-Calories1






from Khmernote - The best entertainment website in Cambodia http://ift.tt/1Bm7ZLf
អាហារល្អបំផុត សំរាប់ដុតបំផ្លាញ ខ្លាញ់ក្នុងខ្លួន អាហារល្អបំផុត សំរាប់ដុតបំផ្លាញ ខ្លាញ់ក្នុងខ្លួន Reviewed by yim PH on 5:15 PM Rating: 5

Entertainment

ads
Powered by Blogger.