Insurance

728x90

នគរបាល​ចាប់បាន​ជនសង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​នារី​ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​នៅ​រសៀល​ថ្ងៃនេះ​

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដុតដៃដុតជើង​បន្ទាប់ពី​មានការ​ជះ​ទឹក​អាស៊ីដ​ដាក់​កម្មការិនី​ម្នាក់​ជា​សន្តិសុខ​នៅ​រោងចក្រ​ស៊ិន​តា​យ ខណៈពេលដែល​នារី​រងគ្រោះ​រូបនោះ​ដើរទៅ​ធ្វើការ​ដល់​ចំណុច​មុខ​ផ្សា​រកា​ណា​ស៊ី​ធី​នោះ តែ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​រយៈពេល​ជាច្រើន​ម៉ោង បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​សង្កាត់​ ​ចោមចៅ រួចមក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។​


សមត្ថកិច្ច​បាន​ថ្លែង​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ស្រឿ​ន នាក់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា កម្មការិនី​រោងចក្រ​មាន​ស្រុកកំណើត ភូមិ​ទទារ ស្រុក​កងមាស ខេត្តកំពង់ចាម ដែលមាន​ប្តី​ឈ្មោះ ជុន ខឿន មាន​ស្រុកកំណើត​នៅ​ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ចំណែក​មូលហេតុ ដែល​បណ្តាល​ឲ្យ​ឈានដល់​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​ដ៏​សាហាវ​លើ​នារី​ឈ្មោះ សុវណ្ណនី អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​នោះ សមត្ថកិច្ច​នៅ​មិនទាន់​ប​ង្ដើ​ប​ឲ្យ​ដឹង​ឡើយ​ទេ ៕ ​


KA-2202 KA-2201




http://ift.tt/1G63OCZ
នគរបាល​ចាប់បាន​ជនសង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​នារី​ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​នៅ​រសៀល​ថ្ងៃនេះ​ នគរបាល​ចាប់បាន​ជនសង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​នារី​ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​នៅ​រសៀល​ថ្ងៃនេះ​ Reviewed by yim PH on 8:39 PM Rating: 5

Entertainment

ads
Powered by Blogger.