រថយន្តកុងតឺណឺ បុករថយន្តឡុចស៊ីស ខ្ទេចអស់មួយជំហៀង ហើយបើករត់ដល់ស្រុកបរិបូរណ៌ទើបសមត្ថកិច្ចចាប់បាន
ខេត្តកំពង់ឆ្នាំង៖ រថយន្តម៉ាកឡុចស៊ីសRX.300 មួយគ្រឿងបានរងការខូចខាតខ្ទេចអស់មួយជំហៀង ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលរថយន្តកុងតឺណឺមួយគ្រឿងបុកចំពីជំហៀងរថយន្តរងគ្រោះ ក្នុងទិសខ្វែងគ្នា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៥ នៅចំណុចបេនឡានផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បាននិយាយថា៖ រថយន្តម៉ាឡុចស៊ីរងគ្រោះខាងលើពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T. 5163 បើកបរដោយមន្ត្រីអង្គរក្សម្នាក់ នៅទីក្រុងភ្នំពេញ ចំណែករថយន្ត បង្ក ពាក់ស្លាកលេខ ព្រះសីហនុ 3A. 0990 ជារបស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ បើកបរដោយជនពុំស្គាល់ ឈ្មោះ ។ មុនពេលកើតហេតុហេតុរថយន្តម៉ាកឡុចស៊ីសដែលបើកបរដោយអង្គរក្សម្នាក់ រួមដំណើរជា មួយបងប្អូនម្នាក់ទៀត ជាមន្ត្រីនគរបាលពន្លត់អគ្គីភ័យខេត្ត បានធ្វើដំណើរពីលិចទៅកើត លុះដល់ផ្លូវបំ បែកជា៤ស្រាប់តែមានរថយន្តកុងតឺណឺ បើកបរពីត្បូងមកជើង ក្នុងទើសខ្វែងគ្នា មកបុកចំពាក់កណ្តាល រថយន្តឡុចស៊ីស បណ្តាលអោយខ្ទចអស់មួយជំហៀង ។
ក្រោយពេលបុករថយន្តឡុចស៊ីសហើយ រថយន្តកុងតឺណឺបានបន្តដំណើរគេចរហូតដល់ស្រុក បរិបូរណ៌ ដែលមានចម្ងាយជាង៣០គីឡូមែត្រទើបទៅមុខលែងរួចព្រោះបែកធុងទឹក ហើយត្រូវសមត្ថកិច្ចចាប់ឃាត់តែម្តង តែអ្នកបើកបរបានគេចខ្លួនបាត់។ ក្នុងហេតុការនេះមិនមាននរណារងរបួសនោះទេ ។ រថយន្តឡុចស៊ីសដែលរងការខូចខាតខ្ទេចអស់មួយជំហៀងខាងស្តាំត្រូវបានសមត្ថកិច្ចនាំយក មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ជាមួយក្បាលរថយន្តកុងតឺណឺ ដើម្បកសាងសំណុំរឿង រង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1EuTTIG