Insurance

728x90

បុរស​វ័យ​ចំណាស់​ម្នាក់​អាង​ខ្លួន​មាន​ក្រដាស់​បេសកម្ម​អង្គរក្ស​មួយ​សន្លឹក ដើរ​ចង្អល​ដី​ពលរដ្ឋ​រស់នៅ​ជាច្រើន​ឆ្នាំ​ថា​ជា​របស់​ថ្នាក់លើ​របស់ ខ្លួន​ចំនួន​៨​ហិតា​

​ខេត្តបន្ទាយមានជ័យ​៖ ពលរដ្ឋ​រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ​ជា​១០០​នាក់ បាន​ឡោមព័ទ្ធ​បុរស​ម្នាក់ ខណៈ​គាត់​បាន​យក​ជី​ភី​អេស​ចុច​ជាមួយនឹង​ភូមិបាល​ក្រុង​ប៉ោយប៉ែត និង​អាង​ខ្លួន​មាន​ក្រដាស់​បេសកម្ម ចេញពី​បញ្ជាការដ្ឋាន​អង្គរក្ស មួយ​សន្លឹក និង​ថា​ទីតាំង​នោះ​ជា​ដី​របស់​ថ្នាក់លើ របស់ខ្លួន​ចំនួន​២០០ គុណ​៤០០​ម៉ែត្រ ស្មើនឹង​៨​ហិតា ។ ហេតុការណ៍​នេះ នៅវេលា​ម៉ោង​៣ និង​៣០​នាទី​ល្ងាច រហូតដល់​ម៉ោង​៦ និង​៥០​ល្ងាច ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ ទើប​រំសាយ ដោយ មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក្រុង​។​


បើតាម​កា​អះអាង​ពី​ពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​ពួកគាត់​បានឃើញ​បុរស​ខាងលើនេះ និង​ក្រុម​ភូមិបាល​ក្រុង​បាន​យក​ប្រព័ន្ធ​ជិ​ភី​អេស​មក​ចុច​ទីតាំង​ដែល​ពួកគាត់​បានរស់នៅ​ជាច្រើន​ឆ្នាំ និង​មាន​លិខិត ប្លង់ដី​ត្រឹមត្រូវ បែរជា​បុរស​វ័យ​ចំណាស់​នោះ​ថា ជា​ដី​របស់ ថ្នាក់លើ​របស់គេ ។ ពួកគាត់​បន្តថា ភ្លាមនោះ​ពួក គាត់​បាន​ហ៊ុំព័ទ្ធ​ឃាត់​សួរនាំ​រឿង រីឯ​ក្រុម​ភូមិបាល​បាន​រត់គេចខ្លួន​តែម្តង ហើយ​បុរស​រូប​នោះបាន​អះអាង ដោយ និយាយថា ខ្លួន​មកនេះ​គឺមាន​ការសម្របសម្រួល​ពី​សាលាខេត្ត និង​ខាង​ស្នងការ​ខេត្ត​បន្ទាយ​មាន ជ័យ​ផងដែរ​។​


​ប្រភព​បានអោយដឹងថា បុរស​នោះ​មានឈ្មោះ​គឹម សារិន អាយុ ប្រមាណ​៥១​ឆ្នាំ ជា​មន្ត្រី​យោធា​អង្គរក្ស បំពាក់​ឋានន្តរ​ស​ក្កិ​៥​ផងដែរ ហើយ​បុគ្គល​នេះ​តែងតែ​មក​ដើរ​ចង្អុល​ដី​នេះ ដី​នោះ​ជា​របស់​ស្ទើរ​ទាំង​អស់ហើយ ។​បើតាម​ការរៀបរាប់​ពី​ពលរដ្ឋ​ម្នាក់​ទៀតថា មុនដំបូង​បុរស​ខាង លើ​នេះ​បានមក​ដោះស្រាយ និង​មក​ត្រួតពិនិត្យ​ដី​មែន តែ​នៅត្រង់ចំណុច​ដី ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់ -​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ តាំង​ព្រឹក​ថ្ងៃ​ដ​ដែរ ហេតុ​បានជា​ចង្អុល​ដី​នៅ​ចំណុច​ភូមិ​កើតហេតុ​ខាងលើនេះ​ទៅវិញ ។ ដោយមាន​ការផ្ទុះ​រឿង​កាន់តែ​ធំ ក៏មាន​ខាង​សាលាក្រុង​មក​សម្រប សម្រួល​ដើម្បី​ជួយ​បុរស​ខាងលើនេះ ដើម្បី​ជៀសវាង​អំពើហិង្សា​កើតឡើង ។​


សូមបញ្ជាក់ថា​បុរស​ខាងលើនេះ មានឈ្មោះ​គឹម សារិន អាយុ ប្រមាណ​៥១​ឆ្នាំ ជា​មន្ត្រី​យោធា​អង្គរក្ស បំពាក់​ឋានន្តរ​ស​ក្កិ​៥ បាន​កាន់​លិខិត​បេសកម្ម ចេញពី​បញ្ជាការដ្ឋាន​អង្គរក្ស ដើម្បី​មក​ចុះ​នៅ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់ -​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ ដោយ យី​ហាំង​ ​


KA-13-03-2015-053 KA-13-2015-027 KA-13-03-2015-029 KA-13-2015-028 KA-13-03-2015-028




http://ift.tt/1BvB4Ea
បុរស​វ័យ​ចំណាស់​ម្នាក់​អាង​ខ្លួន​មាន​ក្រដាស់​បេសកម្ម​អង្គរក្ស​មួយ​សន្លឹក ដើរ​ចង្អល​ដី​ពលរដ្ឋ​រស់នៅ​ជាច្រើន​ឆ្នាំ​ថា​ជា​របស់​ថ្នាក់លើ​របស់ ខ្លួន​ចំនួន​៨​ហិតា​ បុរស​វ័យ​ចំណាស់​ម្នាក់​អាង​ខ្លួន​មាន​ក្រដាស់​បេសកម្ម​អង្គរក្ស​មួយ​សន្លឹក ដើរ​ចង្អល​ដី​ពលរដ្ឋ​រស់នៅ​ជាច្រើន​ឆ្នាំ​ថា​ជា​របស់​ថ្នាក់លើ​របស់ ខ្លួន​ចំនួន​៨​ហិតា​ Reviewed by yim PH on 9:45 PM Rating: 5

Entertainment

ads
Powered by Blogger.