ទៅរើសអុសចាប់ចំសត្វពស់ពព្លាក់ចឹកចំដៃស្តាំ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាន់ពេល
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវពស់ពព្លាក់ចឹកចំដៃស្តាំ ហើយត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅចំណុចព្រែកជីក ស្ថិតក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះបាននិយាយអោយដឹងថា៖រូបគាត់ឈ្មោះ ប៉ុល ឆាន់ អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើមុនពេលកើតហេតុ គាត់បានទៅរកអុសនៅក្នុងព្រៃខាងក្រោយផ្ទះចម្ងាយប្រមាណជា៥០០ម៉ែត្រ នៅពេលដែលគាត់កំពុងតែស្រវ៉ារើសអុសក៏ចាប់ចំពស់ពព្លាក់១ក្បាល ដែលកំពុងសម្ងំនៅក្នុងអុសនោះ វាបានចឹកចំបាតដៃស្តាំរបស់គាត់ ធ្វើអោយគាត់ពើតចុកចាប់យ៉ាងខ្លាំង ហើយគាត់ក៏បានរត់មកផ្ទះដើម្បីអោយក្រុមគ្រួ សារជូនគាត់មកកាន់មន្ទីរពេទ្យបង្អែកខេត្ត។
នៅក្នុងមន្ទីរពេទ្យជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ហើយ ដោយសារតែនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងមានថ្នាំបន្សាបពឹស ដ៏សាកសិទ្ធ។លោកគ្រួពេទ្យខេត្តបាននិយា យថា៖ បើបងប្អូនប្រជាពលរដ្ឋយើង ត្រូវពស់ឬសត្វមានពឹសផ្សេងៗចឹក ទិច ឬខាំ សូមបងប្អូនប្រញាប់ប្រពាល់បញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តអោយបានទាន់ពេលវេលា ព្រោះទីនោះអាចជួយសង្គ្រោះជីវិតបងប្អូនបាន៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1F1batf