តារាហូលីវូដ លោក Harrison Ford ធ្លាក់យន្តហោះ រងបួសត្រង់ក្បាល
អាម៉េរិក៖ បើយោងតាមគេហទំព័រល្បី TMZ បានឲ្យដឹងថា តារាសម្តែងហូលីវូដ វ័យ៧២ឆ្នាំលោក Harrison Ford ដែលជាតារា សម្តែងក្នុងរឿង “Indiana Jones” និង “Star Wars” បានរងបួសស្រាលត្រង់ក្បាល បន្ទាប់ពីធ្លាក់យន្តហោះផ្ទាល់ខ្លួន របស់លោក នៅក្បែរ ទីក្រុង LOS ANGELES សហរដ្ឋអាម៉េរិក ។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Channel News Asia ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ នេះ ។
តាមសម្តីរបស់មន្រ្តីម្នាក់បាននិយាយថា តារាហូលីវូដលោក Harrison Ford បានរងរបួសស្រាលត្រង់ក្បាល នៅពេលដែលយន្ដហោះ តូចរបស់លោក ត្រូវបានធ្លាក់ចុះនៅលើទីលានវាយកូនហ្គោមួយ នៅក្បែរទីក្រុង Los Angeles ដោយសារតែវាមានបញ្ហាផ្នែកម៉ាស៊ីន ពេលកំពុងហោះហើរ កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនាម្សិលមិញ ។
បើយោងតាមគេហទំព័រ AFP បានរាយការណ៍ថា លោក Harrison Ford ឡើងបើកយន្តហោះពណ៌លឿង ចាកចេញពីព្រលាន Santa Monica នៅក្នុងពេលនោះ មានសំឡេងពីអ្នកគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាសប្រកាសជាបន្ទាន់ ឲ្យលោកត្រឡប់មកវិញដោយសារ តែសំឡេងម៉ាស៊ីនយន្តហោះមិនស្រួល ។ អ្នកនាំពាក្យក្រសួងអគ្គីភ័យទីក្រុង Los Angeles បាននិយាយថា លោកមិនបានកំណត់អត្ត សញ្ញាណលោក Harrison ឡើយ បន្ទាប់មកមានការរាយការណ៍ថា អ្នកបើកយន្តហោះនេះ រងរបួសមិនធ្ងន់ធ្ងរទេ ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1zSIFaO