(Update) អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅ ម្តុំផ្សារតាប៉ាង
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាង សន្ធោសន្ធៅទាំងព្រឹកព្រលឹមអុរនៅម្តុះផ្សារតាប៉ាង សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ ដើម្បីបាញ់ ទឹកពន្លត់។ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែមានការសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈ ផ្ទះត្រូវបានចាក់សោរ ម្ចាស់មិននៅផ្ទះនោះទេ។
យោងតាមកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានឲ្យដឹងថា គ្រោះអគ្គិភ័យ បានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រមាណ ៧ និង២០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥នេះ ដោយមានផ្សែងហ៊ុយឡើងលើយ៉ាងខ្មួលខ្មាញ់។
ទោះជាយ៉ាងណាក្រោយពេលកើតហេតុភ្លាមៗ ទាំងរថយន្តពន្លត់អគ្គិភ័យ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចេញប្រតិបត្តិការបាញ់ពន្លត់ភ្លាមៗ។ រហូតមក ដល់ម៉ោង ៨ ព្រឹកថ្ងៃដដែលនេះ ការឆាបឆេះត្រូវបានរលត់ទៅវិញហើយ បន្ទាប់ពីការជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ និងស្វិតស្វាញពីកម្លាំងពន្លត់អគ្គិភ័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1B2yWid