អាគាររាងដូចផ្កាឈូកនៅខេត្ត Wujin រចនាបទប្លែកពីគេ ទាក់ទាញអ្នកទេសចរណ៍
ចិន៖ ផ្កាឈូករីកដុះចេញ ពីបឹងសិប្បនិម្មិតមួយ នៅកណ្តាលខេត្ត Wujin ក្នុងប្រទេសចិន គឺជាអគារផ្កាឈូក ដ៏ស្រស់ស្អាត ទាក់ទាញការចាប់អារម្មណ៍ នៅលើពិភពលោក ដែលជាការរចនា និងការសាងសង់ឡើង ដោយក្រុមហ៊ុន «Australian architecture firm Studio 505»។
អគារដ៏ស្រស់ស្អាត យកឈ្មោះ និងទម្រង់របស់ខ្លួនពីផ្កាឈូក ដែលរីកដុះទាំងបី ដំណាក់កាល ពីពន្លកថ្មី ទៅកាន់ផ្កាទុំពេញលេញ ក្លាយជាត្របកផ្កាភ្ជាប់គ្នា និងបានបើកបង្ហាញគ្រាប់ពូជរបស់វា។ អគារនេះ គឺជាទីតាំងនាយកដ្ឋាន នៃការិយាល័យ ធ្វើផែនការរបស់ទីក្រុង ហើយក៏ជាអាគារមួយ ក្នុងចំណោមស្ថាប័នរដ្ឋាភិបាលនានា ដ៏ស្រស់ស្អាតបំផុត។
អគារផ្កាឈូក ដែលមានទីតាំងស្ថិត នៅក្រោមបឹងសិប្បនិម្មិត មានការិយាល័យជាច្រើនរួមមានៈ ការិយាល័យផែនការ ,សាលតាំងពិព័រណ៍ ,សាលប្រជុំ និងមជ្ឈមណ្ឌលសន្និបាត។ ភ្ញៀវទេសចរ ត្រូវចូលពីខាងក្រោម រាងកោងមូលទ្វារព្រះវិហារចន្លោះ ជាកន្លែងមានពណ៌ និងពន្លឺបង្កើតបរិយាកាសផ្ទៃភ្លឺ។ អាគារនេះ ខាងក្រៅរចនាសម្ព័ន្ធ ដោយឆ្អឹងជំនីចម្រុះពណ៌ ដែលបានធ្វើតាម រូបរាងផ្កា។
អគារនេះ ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយ ការប្រើប្រាស់ថាមពលកម្តៅ ក្នុងផែនដីជាង ២៥០០អង្សាសេ នៅជំវិញជាមូលដ្ឋាន នៃបឹងសិប្បនិម្មិតនេះ។ ទឹកបឹងទាំងមូល ក្រោមដីក្លាយទៅជាត្រជាក់ ក្នុងអំឡុងពេលរដូវក្តៅ ហើយធ្វើឲ្យរងា ដោយសារតែក្រោមបឹង មានប្រព័ន្ធម៉ាស៊ីនត្រជាក់៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1G29gae