Insurance

728x90

អាថ៏កំបាំងឃាតកម្ម 44 /CHILD 44 ភាពយន្តស៊ើបអង្កេត ឆ្លុះបញ្ចាំងសម័យស្តាលីន

មានរឿងរាវអាថ៏កំបាំងជាច្រើនបានកើតឡើង មិនថានៅទីណា កន្លែងណា រឺក៏ប្រទេសណាទេ? ជាក់ស្តែងមានរឿងរាវឃាតកម្មអាថ៏កំបាំងមួយ បានកើតឡើងក្នុងប្រទេសមួយ ដែលគេចាត់ទុកថាជាឋានសួគ៏នៅលើផែនដី នោះគឺនៅសហភាពសូវៀតសម័យស្តារលីនអំឡុងឆ្នាំ១៩៥២។ Leo Demidov ក្នុងនាមជាសមាជិកមានកេរ្តិ៏ឈ្មោះម្នាក់របស់ប៉ូលីសយោធា មានតូនាទីស៊ើបអង្កេតរកជនក្បត់ ក្នុងអំឡុងសម័យការនោះ។

CHILD44_Quad_Master_Retouch_Simp_kh

Leo Demidov សម្តែងដោយ Tom Hardy ជាបុរសម្នាក់ក្នុងចំណោមបុរសខ្លាចបំផុតនៅសហភាពសូវៀត របបស្តាលីន ។ Leo មិនដែលសួរកាតព្វកិច្ច ស្នេហាជាតិរបស់គាត់រហូតដល់កូនប្រុសមិត្តភក្តិគាត់ត្រូវបានរកឃើញថាគេសម្លាប់យ៉ាងព្រៃផ្សៃ និង ត្រូវតែបដិសេធថានេះមិនមែនជាំអំពើឃាតកម្ម បើទោះបីមានភស្តុតាងក៏ដោយ។ ​ប៉ុន្តែពេលដែលភរិយា ជាទីស្រឡាញ់របស់គាត់ត្រូវបានចោទប្រកាន់ថាជាជនក្បត់ បន្ទាប់មកគេធ្វើឲគាត់ អាម៉ាស់មុខ ព្រមទាំងរស់នៅជាមួយភាពភ័យខ្លាចសម្រាប់ជីវិតគាត់។ គាត់ត្រូវបានគេបណ្តេញចេញពីតួនាទី ព្រមទាំងនិរទេ្ទសចេញពីប្រទេស ពេលនោះហើយដែលគាត់ជួបប្រទះព្រឹត្តិការណ៏នៃ ការសម្លាប់ កុមារទូលទាំងប្រទេស ហើយធ្វើការប្រៀបធៀបជាមួយការសម្លាប់កូនប្រុសមិត្តភក្តិគាត់​។ Leo ចាប់ផ្តើមតាមដានជាប់នឹងឃាតក និង ភ្ញាក់ផ្អើលជាខ្លាំងចំពោះការរកឃើញថាមានទំនាក់ទំនងជាមួយគាត់ ហើយឆ្ពោះកាន់តែជ្រៅ និងគ្រោះថ្នាក់ឆ្ងាយជាងការដែលគាត់ធ្លាប់បានគិតដល់។

CH44_D68_18919

តើនរណាជាឃាតកពិតប្រាកដ? តើLeo ស្វែងរកឃាតកដែលគ្មានរូបរាងនោះដោយវិធីណា ហើយគាត់ប្រឈរមុខជាមួយគ្រោះថ្នាក់អ្វីខ្លះ?

Child44_Chr1Sht_Gary

ចងជ្រាបច្បាស់ថាដំណើរសាច់រឿង នៃការស៊ើបអង្កេតនេះទៅជាយ៉ាងណា នឹងចាប់ចាក់បញ្ចាំគ្រប់រោងកុនចាប់ពីថ្ថៃទី២៣ ខែមេសានេះតទៅជា2D។

Child44_Chr1Sht_Noomi Child44_Chr1Sht_Tom

បញ្ចូលអត្ថបទដោយ៖ សុវណ្ណ

អត្ថបទផ្សាយពាណិជ្ជកម្ម

 



from Khmernote - The best entertainment website in Cambodia http://ift.tt/1cXRSe6
អាថ៏កំបាំងឃាតកម្ម 44 /CHILD 44 ភាពយន្តស៊ើបអង្កេត ឆ្លុះបញ្ចាំងសម័យស្តាលីន អាថ៏កំបាំងឃាតកម្ម 44 /CHILD 44 ភាពយន្តស៊ើបអង្កេត ឆ្លុះបញ្ចាំងសម័យស្តាលីន Reviewed by yim PH on 8:37 AM Rating: 5

Entertainment

ads
Powered by Blogger.