ក្រុមចោរ ប្រដាប់អាវុធ បាញ់សម្លាប់ បុរសម្នាក់ ប្លន់យក ទ្រព្យសម្បត្តិ
ស្វាយរៀងៈ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបាន ក្រុមចោរប្រដាប់ អាវុធមួយក្រុម មានគ្នា៣ បាញ់ចំនួន៣ គ្រាប់និងបានប្លន់យកទ្រព្យសម្បត្តិមួយចំនួន រងគេចខ្លួនបាត់ដោយសុវត្ថិភាព ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង១៨,២០នាទី ស្ថិតក្នុងភូមិបុស្ស ឃុំអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមចោរមានគ្នាចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធអាកា១ដើម បានចូលប្លន់ ម្ចាសផ្ទះឈ្មោះអិុន សារ៉ាន ប្រុសអាយុ៤០ឆ្នាំ មុខរបរបើកវីន ដូរលុយ និងជួញគោក្របី ។ ក្រុមចោរបានបាញ់ចំនួន៣គ្រាប់ ត្រូវជនរងគ្រោះឈ្មោះគង់ យឿន ប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងជរ័ ឃុំអណ្ដូងពោធិ ស្រុករមាសហែក បណ្ដាល ឲ្យស្លាប់នៅកន្លែងកើតហេតុ ។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក សហការជាមួយនគបាលខេត្ត ស្រុក កំពុងធ្វើការតាមស្ទាក់ និងស្រាវជ្រាវស្វែងរកមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1DKRx7w