Insurance

728x90

ចប់ហើយ ឡានប៉ូលីស ជ្រុលទៅបុក ឡាន Bentley តំលៃរាប់សិបម៉ឺនដុល្លារ ប៉ូលីសនាំគ្នារត់ចែកជើងគ្នាអស់

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាង រថយន្ត ប៉ូលីស ជាមួយ រថយន្ត ថ្លៃកប់ក្តោង Bentley បានធ្វើអោយ ផ្អើល ពេញក្រុង Shenzhen ប្រទេសចិន។ ក្រោយពីមាន គ្រោះថ្នាក់ ចរាចរណ៍ នេះកើតឡើង ក្រុមប៉ូលីស ចរាចរណ៍ បានមកដល់ និងធ្វើការ ស៊ើបអង្កេត ប៉ុន្តែ រឿងដែល គេហួសចិត្ត នោះគឺ ប៉ូលីស ដែលបើករថយន្ត ស៊ីរ៉ែន នោះបាន រត់គេចខ្លួន បាត់ស្រមោល ទៅហើយ។

police_car_crash

ប៉ូលីស ចរាចរណ៍ បានប្រាប់អោយដឹងថា ចំពោះករណី គ្រោះថ្នាក់នេះ គឺកំពុងស្ថិតក្រោមការ ស៊ើបអង្កេត ដោយពុំអាច ធ្វើការ បកស្រាយ ថាអ្នកណាខុស អ្នកណាត្រូវ នៅពេលនេះ បានឡើយ ប៉ុន្តែ សំរាប់មតិ របស់មហាជន គឺ ប៉ូលីស ជាអ្នកខុសទាំងស្រុង ព្រោះតែ បើកបុកគេ មុនហើយ បាននាំគ្នា រត់អស់បែបនេះ។

police_car_crash2

បើតាមការ សន្និដ្ឋាន របស់អ្នក ឈរមើលគ្រោះថ្នាក់ ចរាចរណ៍នេះ រថយន្ត Bentley ដែលត្រូវបាន រថយន្ត ប៉ូលីស បុកពីមុខ ពេញទំហឹងនេះ មានតំលៃ រហូតដល់ ៦៤ ម៉ឺនដុល្លារ ឯណោះ ដែលវា ជាតំលៃ នៅលើទីផ្សារ ប្រទេសចិន។ នៅពេលនេះដែរ រថយន្ត ទាំង២ ត្រូវបាន យកទៅរក្សាទុក នៅស្នាក់ការ ប៉ូលីស ដើម្បីរងចាំការ ដោះស្រាយ ជាបន្តទៀត៕

police_car_crash3

ដោយ៖ ខ្មែរណូត

ប្រភព៖ បរទេស

police_car_crash4



from Khmernote - The best entertainment website in Cambodia http://ift.tt/1zOhuPw
ចប់ហើយ ឡានប៉ូលីស ជ្រុលទៅបុក ឡាន Bentley តំលៃរាប់សិបម៉ឺនដុល្លារ ប៉ូលីសនាំគ្នារត់ចែកជើងគ្នាអស់ ចប់ហើយ ឡានប៉ូលីស ជ្រុលទៅបុក ឡាន Bentley តំលៃរាប់សិបម៉ឺនដុល្លារ ប៉ូលីសនាំគ្នារត់ចែកជើងគ្នាអស់ Reviewed by yim PH on 8:46 AM Rating: 5

Entertainment

ads
Powered by Blogger.