Insurance

728x90

តុលាការផ្ដន្ទាទោស ​​មនុស្ស​ប្រុស​ស្រី​៥​នាក់ ដាក់​ពន្ធនាគារ​​ម្នាក់ៗ​​២៥-៣០​ឆ្នាំ​ ករណី​ជួញដូរ​គ្រឿងញៀន​១៤​គីឡូក្រាម

រាជធានីភ្នំពេញ​៖ ចៅក្រម​តុលាការ​សាលាដំបូងរាជធានី ភ្នំពេញ​ប្រកាស​សាលក្រម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មេសា​ ឆ្នាំ​២០១៥ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី​២៥-៣០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ឲ្យ​បង់​ចូល​ថវិកា​រដ្ឋ​ពី​៤០-៥០​លាន​រៀល​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​រក្សា​ទុក​អាវុធ​ខុស​ច្បាប់។


ចៅក្រម​តុលាការ​សាលាដំបូងរាជធានី​ភ្នំពេញ​ លោក​ម៉ុង មុនី​សោភា​ បាន​គូស​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៣​កន្លង​ទៅ ជន​ជាប់​ចោទ​ចំនួន ​៥​នាក់​បាន​ប្រព្រឹត្ត​អំពើ​ជួញ​ដូរ​គ្រឿងញៀន​ទម្ងន់​១៤គីឡូ​ក្រាម​នៅ​ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែនជ័យ។


ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៥​នាក់​​គឺ​មាន​តែ​២​នាក់​ប៉ុណ្ណោះ​ ដែល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​១៣ ខែ​មីនា ឆ្នាំ​២០១៣។ ចំណែក​ជន​សង្ស័យ​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន។


សាល​ក្រម​ដែល​ប្រកាស​ដោយ​លោក​ចៅក្រម​ម៉ុង មុនីសោភា បាន​សម្រេច​ផ្ដន្ទាទោស​ឈ្មោះ​ស៊្រុន ប៊ុន​ធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ និង​ឈ្មោះឡុង វណ្ណ​ធី ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ឲ្យ​បង់​ចូល​ថវិកា​រដ្ឋ​ក្នុង​ម្នាក់​ចំនួន ​៤០​លាន​រៀល​។​


ចំណែក​ជន​ជាប់ចោទ​៣​នាក់​ទៀត​ ដែល​បាន​រត់​គេច​ខ្លួន​ក៏​ត្រូវ​បាន​តុលា​ការ​សម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធ​នាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​៥០​លាន​រៀល ព្រម​ទាំង​សម្រេច​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​សាធារណៈ​ស្វែង​រក​ជន​ជាប់​ចោទ​​មក​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលា​ការ។


ជនជាប់​ទាំង​៣​នាក់​រួម​មានៈ ​ឈ្មោះ​ឆន ដារ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ឈ្មោះ​គង់ ហាំ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ និង​ឈ្មោះ​វង្ស ស្រី​លក្ខណ៍ ភេទស្រី អាយុ​៣២​ឆ្នាំ។


តំណាង​អយ្យការ​អម​តុលាការ​បាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ទាំង​៥​នាក់​ពី​បទ​រក្សា​ទុក​ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ និង​បទ​សមគំនិត​ក្នុង​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​លេខ​៧៣, ៩៧, ៨០ និង​៨២ ផ្លូវ​បេតុង ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្នាំ​២០០៨ ដោយ​ក្នុង​នោះ​សមត្ថ​កិច្ច​បាន​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ និង​យ៉ាម៉ា​ទម្ងន់​១៤គីឡូ​ក្រាម​ ព្រម​ទាំង​សម្ភារៈ​ថ្លឹង​គ្រឿងញៀន​មួយ​ចំនួន​ធំ៕សីហា023


http://ift.tt/1ENMrKz
តុលាការផ្ដន្ទាទោស ​​មនុស្ស​ប្រុស​ស្រី​៥​នាក់ ដាក់​ពន្ធនាគារ​​ម្នាក់ៗ​​២៥-៣០​ឆ្នាំ​ ករណី​ជួញដូរ​គ្រឿងញៀន​១៤​គីឡូក្រាម តុលាការផ្ដន្ទាទោស ​​មនុស្ស​ប្រុស​ស្រី​៥​នាក់ ដាក់​ពន្ធនាគារ​​ម្នាក់ៗ​​២៥-៣០​ឆ្នាំ​ ករណី​ជួញដូរ​គ្រឿងញៀន​១៤​គីឡូក្រាម Reviewed by yim PH on 8:26 AM Rating: 5

Entertainment

ads
Powered by Blogger.