Insurance

728x90

ព្រះរាជអាជ្ញារង សម្រេចចោទ ប្រកាន់ស្រីស្រស់ ស្រវឹងស្រា បើករថយន្ត BMW បុកអង្គរក្ស យាមផ្ទះ នាយករដ្ឋមន្រ្តី ៣បទល្មើស

(ភ្នំពេញ)៖ បន្ទាប់ពីបានសាកសួរ ពីសំណាក់ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ខាំ សុផារី ពេញមួយថ្ងៃនេះមកនេះ ត្រូវបានសម្រេចចោទប្រកាន់៣បទល្មើស ហើយបញ្ជូនទៅកាន់ស្នងការដ្ឋាន រាជធានីភ្នំពេញវិញ នៅល្ងាចថ្ងៃទី០២ ខែមេសានេះ ហើយនិងបន្តសាកសួរនៅថ្ងៃស្អែកទៀតដោយចៅក្រមស៊ើបសួរ ។


មន្រ្តីតុលាការបានឲ្យដឹងថា ស្រីស្រស់ស្រវឹងស្រាដែលបើករថយន្ត BMW បុកអង្គរក្សនិងដើមឈើនៅមុខផ្ទះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់៣ករណី ទី១ បើកបរក្នុងស្ថានភាពស្រវឹង, ធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តសាធារណៈ និងបង្ករបួសស្នាម។ ស្រ្តីស្រវឹងស្រាបើកបុកដើមឈើ និងអង្គរក្សនោះ មានឈ្មោះ អ៊ុង កុលហ្សានិច អាយុ២៦ឆ្នាំ ជាអ្នករកស៊ីលក់រថយន្ត។



សូមជំរាបថា កាលពីម៉ោង ២៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ នៅតាមបណ្តោយផ្លូវលេខ ២៦៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីក្រុមស្ទាវមួយក្រុម បើករថយន្ត BMW ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1113 ដោយស្រ្តីឈ្មោះ អ៊ុង កុលហ្សានិច យ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៦៨ ក្នុងទិសដៅ ពីកើតទៅលិចបណ្តាលឱ្យរ៉េពេញផ្លូវ ហើយជ្រុលទៅបុកអង្គរក្ស ដែលឈរយាមនៅខាងមុខផ្ទះ សម្តេចនាយករដ្ឋមន្រ្តី បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ ក្នុងនោះមានថ្នាក់ផ្កាយ២នាក់ ព្រមទាំងជ្រុលទៅបុក ដើមឈើបាក់អស់មួយដើម និងបន្តជ្រុលបុករះម៉ូតូចំនួន ៤គ្រឿងទៀតផង៕


ប្រភព៖ FRESHNEWS


T-0568 copy


T-0572 T-0568 T-0570 T-0571 T-0574







from Khmernote - The best entertainment website in Cambodia http://ift.tt/1BTpZZi
ព្រះរាជអាជ្ញារង សម្រេចចោទ ប្រកាន់ស្រីស្រស់ ស្រវឹងស្រា បើករថយន្ត BMW បុកអង្គរក្ស យាមផ្ទះ នាយករដ្ឋមន្រ្តី ៣បទល្មើស ព្រះរាជអាជ្ញារង សម្រេចចោទ ប្រកាន់ស្រីស្រស់ ស្រវឹងស្រា បើករថយន្ត BMW បុកអង្គរក្ស យាមផ្ទះ នាយករដ្ឋមន្រ្តី ៣បទល្មើស Reviewed by yim PH on 8:15 AM Rating: 5

Entertainment

ads
Powered by Blogger.