Insurance

728x90

រថយន្តសាំងយ៉ុង ដឹកជន្លង់ម្រេចបើកលឿន រេចង្កូត ក្រឡាប់ ស្លាប់៣នាក់

ខេត្តក្រចេះ ៖ មនុស្សចំនួន៣នាក់ បានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្ត សាំងយ៉ុង ដឹកជន្លង់ម្រេច ក្រឡាប់ធ្លាក់ ពីលើផ្លូវជាតិ ទៅបុកនិងដើមកាស្យា នៅចំណុច ទួលពន្លៃ ភូមិ ឃ្សឹម ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹក ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៥។


យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្ត សាំងយ៉ុងមួយគ្រឿង គ្មានស្លាកលេខ បានផ្ទុកឈើជន្លង់ ម្រេចពេញព្រៀប បើកបរក្នុងល្បឿន យ៉ាងលឿន ក្នុងគោលដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះដល់ចំណុចខាងលើ ក៏បានវាក់អឺគ្នា ដោយរថយន្ត មួយគ្រឿងទៀត ជាអ្នកបង្កហេតុបណ្តាលរថយន្ត ដឹកជន្លង់ម្រេចស្លន់ស្លោ ក៏បានរ៉េចង្កូតធ្លាក់ពីលើផ្លូវជាតិ ទៅបុកនិងដើមកាស្យារតែម្តង ។


លោក ឪ សេង មេប៉ុស្តិ៍ន៍ឃ្សឹម បានឱ្យដឹងថា ក្រោយពីកើតហេតុភ្លាមៗ នោះកម្លាំងនគរបាល របស់លោក ក៏បានចុះ ទៅធ្វើការត្រួតពិនិត្យ និងបាញ់ថ្នាំសម្គាល់ ដើម្បីរងចាំកម្លាំងអធិការ ស្រុកស្នួល នាំយកទៅកាន់អធិការ រដ្ឋាននគរបាលស្រុកស្នួល ចំណែកឯសាកសពទាំង៣នាក់ ត្រូវក្រុមគ្រួសារ សាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។


លោក បានបន្តថា សាកសពមនុស្ស២នាក់ ត្រូបានខ្ទាត់ចេញពីរថយន្ត និង ម្នាក់ទៀតគៀបជាប់និងរថយន្ត ទី១ មានឈ្មោះ ពៅ អូន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ទី២ ឈ្មោះ ដៀង អាយុ ២៣ ឆ្នាំ ទី ៣ ឈ្មោះ បុត្រ អាយុ ២៤ ឆ្នាំអ្នកទាំង៣ រស់នៅក្នុងភូមិ មានជ័យ ឃុំ ស្រែចារ ស្រុកស្នួល ៕


Hong-0019


Hong-0018 Hong-0020


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1GY84aI
រថយន្តសាំងយ៉ុង ដឹកជន្លង់ម្រេចបើកលឿន រេចង្កូត ក្រឡាប់ ស្លាប់៣នាក់ រថយន្តសាំងយ៉ុង ដឹកជន្លង់ម្រេចបើកលឿន រេចង្កូត ក្រឡាប់ ស្លាប់៣នាក់ Reviewed by yim PH on 4:16 PM Rating: 5

Entertainment

ads
Powered by Blogger.