Insurance

728x90

យុវជន​ម្នាក់ ជិះ​ម៉ូតូ​ឡើង​ស្ពាន​ព្រែក​តា​មាក់ បោះពួយ​លឿន​ស្លេវ ទៅបុក​គូទ​រថយន្ត​ពេញទំហឹង​បោក​ក្បាល​នឹង​ស្ពាន​បែប​ខ្ចាយ​ស្លាប់​បិទ​ភ្នែក​មិន​ជិត​

​ខេត្តកណ្តាល ៖ យុវជន​ម្នាក់ ជិះ​ម៉ូតូ​ឥត​ពាក់មួក​ការពារ​សុវត្ថិភាព តាមផ្លូវ​ជាតិ​លេខ​៨​បោះពួយ​ដូច​កំរោលចូល​ជ្រែក​ឡើង​ស្ពាន​ព្រែ​កតា​មាក់​ល្បឿន​លឿន​ណាស់​បាន ជ្រុល​ទៅបុក​គូទ​រថយន្ត​ដែល​កំពុងបើក​នៅ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅលើ​ស្ពាន​បែកខ្ចាយ​ខួរ​ស្លាប់​ក្នុង ថ្លុកឈាម​យ៉ាង​រន្ធត់ កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃអាទិត្យ ទី​៥ ខែមេសា ឆ្នាំ​២០១៥ ត្រង់ចំណុច​លើ​ស្ពាន​ព្រែ​កតា​មាក់ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែក តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​


​មន្ត្រីនគរបាល​ចរាច​រ​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា សព​ជន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មានឈ្មោះ ផាយ គីម​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CM-4108 ។ ចំណែកឯ​រថយន្ត​ដែល​ត្រូវបាន​ជនរងគ្រោះ​បើក​បុក​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ ក្រោយពី​កើតហេតុ​បាន​គេចខ្លួនបាត់ ។ សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រគល់​ទៅ​ឲ្យ​ក្រុម គ្រួសារ​យកទៅ​ធ្វើបុណ្យ ៕ ​


KA-06-04-2015-10 KA-06-04-2015-11




http://ift.tt/1IjkhIy
យុវជន​ម្នាក់ ជិះ​ម៉ូតូ​ឡើង​ស្ពាន​ព្រែក​តា​មាក់ បោះពួយ​លឿន​ស្លេវ ទៅបុក​គូទ​រថយន្ត​ពេញទំហឹង​បោក​ក្បាល​នឹង​ស្ពាន​បែប​ខ្ចាយ​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ យុវជន​ម្នាក់ ជិះ​ម៉ូតូ​ឡើង​ស្ពាន​ព្រែក​តា​មាក់ បោះពួយ​លឿន​ស្លេវ ទៅបុក​គូទ​រថយន្ត​ពេញទំហឹង​បោក​ក្បាល​នឹង​ស្ពាន​បែប​ខ្ចាយ​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ Reviewed by yim PH on 4:04 PM Rating: 5

Entertainment

ads
Powered by Blogger.