សមត្ថកិច្ចចាប់ ខ្លួនបុរសម្នាក់ ក្រោយនាំក្មេងស្រី១៤ឆ្នាំ ទៅរួមភេទនៅ ផ្ទះសំណាក់ រហូតដល់ដេកពេទ្យ
(កំពង់ចាម)៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥នេះ ក្រោយពេលរូបគេ នាំក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ ទៅរួមមេត្រី នៅផ្ទះសំណាក់មួយកន្លែង ស្ថិតភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម រហូតដល់ក្មេងស្រីនោះ របួសដេកពេទ្យ។
សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្តឹង របស់អាណាព្យាបាល ក្មេងស្រីរងគ្រោះដោយចោទកាន់ ភាគីខាងប្រុស ថាបានចាប់រំលោភក្មេងស្រីរងគ្រោះ នៅក្នុងផ្ទះសំណាក់ជាច្រើនដង ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួននេះ មានឈ្មោះ ផុន សុភា អាយុ២៤ឆ្នាំ រស់នៅក្នុងឃុំកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះ រស់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ។
សមត្ថកិច្ចបាននិយាយថា ជនសង្ស័យ បានរំលោភជនរងគ្រោះ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ។ យ៉ាងណាក៏ដោយ នគរបាលការិយាល័យប្រឆាំងការជួយដូរមនុស្ស និងការពារអនីតិជន ខេត្តកំពង់ចាម នឹងបញ្ជូនសំណុំរឿងនេះទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1DvHyUG