Insurance

728x90

ស្រវឹង​ជោគជាំ​បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ ទៅបុក​ឡាន​គេ​ចត​ស្ងៀម​ចំ​ពីមុខ​ពេញទំហឹង ខ្ទាត​ហោះ​ចេញពី​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​របួសធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​ជិះ​ម៉ូតូ​រេ​ពេញ​ថ្នល់​ម្នាក់ឯង​ចូលក្នុង​ចំណែក​ផ្លូវ​របស់​រថយន្ត ហើយ​បាន​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង ខណៈ​ម្ចាស់​រថយន្ត​ឃើញ​សភាព​មិន​ស្រួល បាន​ចត​ស្ងៀម​បាន​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ប៉ើង​ហោះ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ទៅលើ​ថ្នល់​បែក​មុខមាត់​ហូរឈាម​ពេញមុខ​។ ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៥ លើផ្លូវ​កៅស៊ូ​នៅមុខ​សណ្ឋាគារ​សំរោង​សែន ស្ថិត​ក្នុងភូមិ​ផ្សារលើ​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​


​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​និយាយ​អោយដឹងថា​៖ អ្នកបើកប​រថយន្ត​ម៉ាក​កាមរី​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ PP2C-2041 ឈ្មោះ កង ច​ន្ធី អាយុ​៤១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឡដ​ទឹកត្រី​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បើកប​រថយន្ត​បាន​បើកបរ​ពី​លិច​មក​កើត​។ ចំណែក​អ្នកបើកប​ម៉ូតូ​មានឈ្មោះ តា រ៉េ​ម បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1A-6332 បើកបរ​ពី​កើតមក​លិច​។​


​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បើកប​ក្នុង​ល្បឿន​ធម្មតា​ពី​លិច​មក​កើត​ខណៈដែល​ជនរងគ្រោះ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​និង​មាន​ស្ថានភាព​ស្រវឹង​ខ្លាំង​ផង បាន​បើក​រេ​មក​ខាង​ចំណែក​ផ្លូវ​របស់​រថយន្ត​ដោយ​ឃើញ​ស្ថានភាព​ដូច្នេះ​អ្នកបើកបរ​រថយន្ត​បាន​ឈប់​ស្ងៀម ឯ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង​ម៉ូតូ​បាន​ទៅ​នៅ​ពីក្រោម​រថយន្ត ចំណែក​ជនរងគ្រោះ​បាន​ខ្ទេ​ត​ចេញពី​ម៉ូតូ​ដួល​បែក​មុខ​បែក​មាត់​។​


​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​យកទៅ​កាន់​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង​ដើម្បីអោយ​គ្រូពេទ្យ​សង្គ្រោះ​ព្យាបាល​។ នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​ប្លង់​គ្រោះថ្នាក់​កសាង​សំណុំរឿង​តាម​និតិ​វិធី ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សារ​ទុក​នៅ​អធិការ​នគ​បាល​ក្រុង​កំពង់ឆ្នាំង​។ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ រង់ចាំ​មើលថា​សមត្ថកិច្ច​នឹង​ដោះស្រាយ​បែបណា​ដែរ ខណៈដែល​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ទៅបុក​រថយន្ត​ក្នុង​ចំណែក​ផ្លូវ​រថយន្ត បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ខ្លួនឯង​បែបនេះ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-11-04-2015-24 KA-11-04-2015-23 KA-11-04-2015-22




http://ift.tt/1Elcbg4
ស្រវឹង​ជោគជាំ​បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ ទៅបុក​ឡាន​គេ​ចត​ស្ងៀម​ចំ​ពីមុខ​ពេញទំហឹង ខ្ទាត​ហោះ​ចេញពី​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​របួសធ្ងន់​ ស្រវឹង​ជោគជាំ​បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ ទៅបុក​ឡាន​គេ​ចត​ស្ងៀម​ចំ​ពីមុខ​ពេញទំហឹង ខ្ទាត​ហោះ​ចេញពី​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​របួសធ្ងន់​ Reviewed by yim PH on 4:36 PM Rating: 5
Powered by Blogger.