Insurance

728x90

៣ថ្ងៃចូលឆ្នាំខ្មែរ ខេត្តសៀមរាប ទទួលបានភ្ញៀវ ទេសចរ ប្រមាណ ១លាននាក់

សៀមរាប៖ រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរ សាទរបុណ្យចូលឆ្នាំថ្មី ខេត្តសៀមរាប ទទួលបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ ខណៈចំណូលហូរចូលខេត្តមួយនេះមានចំនួនប្រមាណ ៥០ លានដុល្លារអាម៉េរិក។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។


លោក ថោង ខុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥នេះ ថា ចំនួនភ្ញៀវទេសចរចូលទៅកាន់សៀមរាបនៅឆ្នាំនេះ កើនលើសឆ្នាំ២០១៤ ប្រមាណ ២៣៣ភាគរយ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៧.០០០នាក់ កើនលើសឆ្នាំទៅ ២៥ភាគរយ។


បើតាម លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ គិតជាមធ្យមភាគរយៈពេល ៣ថ្ងៃនេះ ភ្ញៀវទេសចរម្នាក់ អាចចំណាយ ទៀបបំផុត ៥០ដុល្លារ។


សូមបញ្ជាក់ថា ភ្ញៀវទេសចរចូលទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃនេះ បានកើនឡើងលើសការគ្រោងទុក ដែលគិតថា មានត្រឹមតែ ៥០ម៉ឺន នាក់ប៉ុណ្ណោះ។


លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសថា នៅឆ្នាំ២០១៦ នឹងមានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបន្តទៀត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាបានផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរផងដែរ។


ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មិនត្រឹមតែបាននាំមកនូវភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះទេ តែ ក៏បានគាស់រំលើងមកបង្ហាញនូវវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ល្បែងល្បាំ និង សិល្បៈ របស់ខ្មែរគ្រប់ទម្រង់ឲ្យ ប្រជាពលរដ្ឋខ្មែរបានដឹងផងដែរ។


SR-222


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1aCQcFf
៣ថ្ងៃចូលឆ្នាំខ្មែរ ខេត្តសៀមរាប ទទួលបានភ្ញៀវ ទេសចរ ប្រមាណ ១លាននាក់ ៣ថ្ងៃចូលឆ្នាំខ្មែរ ខេត្តសៀមរាប ទទួលបានភ្ញៀវ ទេសចរ ប្រមាណ ១លាននាក់ Reviewed by yim PH on 3:59 PM Rating: 5

Entertainment

ads
Powered by Blogger.