Insurance

728x90

ជាងផ្សារម៉ូតូម្នាក់ ធ្វើឲ្យម៉ូតូម៉ាកត្រៃ មួយរបស់ ភ្ញៀវឆេះខូចខាត, គ្មានលុយសងគេ ត្រូវបានមេ អាវុធហត្ថក្រុងភ្នំពេញ ជួយសង្គ្រោះ​

(ភ្នំពេញ)៖ ជាងផ្សារបំពង់ស៊ីម៉ាំង ម៉ូតូម្នាក់ ឈ្មោះ ទូច រី ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតនៅស្វាយរៀង បានធ្វើឲ្យម៉ូតូរបស់ភ្ញៀវម្នាក់ឆេះមួយកំណាត់មុខ ខូចខាតចង្កៀងមុខ និងខូចប្រព័ន្ធភ្លើង នៅចំណុចផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយគ្មានលុយសងគេ ត្រូវបានម្ចាស់ម៉ូតូ ឈ្មោះ ណឹម ប៊ុនណារិទ្ធ អាយុ៤២ឆ្នាំ ប្តឹងមកអាវុធហត្តខណ្ឌទួលគោក ទាមទារសងសំណងចំនួន ១៥០ដុល្លារ។ ក្រោយពីកើតហេតុមន្រ្តីអាវុធហត្ថ បានហៅភាគីទាំងពីរ មកដោះស្រាយនៅមូលដ្ឋានអាវុធហត្ត ខណ្ឌទួលគោក។


បន្ទាប់ពីមានការអង្វរករពីអ្នកបង្ក (ជាងផ្សារ) ដោយខ្លួនគ្មានលុយ និងការឆេះនោះ ខ្លួនគ្មានចេតនា ជារឿងឧប្បទ្ទវហេតុប៉ុណ្ណោះ។ ជនបង្កជាជាងផ្សារ អង្វរកម្ចាស់ម៉ូតូឲ្យបន្ធូរបន្ថយនៅត្រឹម១០០ដុល្លាបានហើយ ព្រោះខ្លួនគ្មានលុយទេ សូម្បីតែចូលឆ្នាំក៍មិនហ៊ានឈប់សម្រាកដែរ ព្រោះគ្មានលុយដើម្បីចិញ្ចឹមកូន។ ដោយពាក់ព័ន្ធករណីទាមទារសំណងខាងលើនេះ បានលឺដល់ មេបញ្ជាការកងរាជអាវុធហត្ថ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង, នឹងដោយឃើញពីភាពលំបាកអត់លុយរបស់អ្នកផ្សារ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានអនុញ្ញាតឲ្យភាគីអ្នកបង្ក អាចត្រឡប់ទៅរកស៊ីវិញ ដោយគ្មានសងលុយទេ ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ជាអ្នកចេញជំនួសទាំងស្រុងតែម្តង។


ក្រោយពីបានជួយចេញថ្លៃជំនួស ការខូចខាត ជនបង្ក(ជាងផ្សារម៉ូតូ) បានថ្លែងអំណរគុណ និងទាំងភាពសប្បាយចិត្ត ចំពោះមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឧត្តមសេនីយ័ រ័ត្ន ស្រ៊ាង ដែលបានជួយដោះស្រាយបញ្ហាខាងលើនេះ៕


11159928_373115612890540_2955148934348232651_o


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1CVwDyD
ជាងផ្សារម៉ូតូម្នាក់ ធ្វើឲ្យម៉ូតូម៉ាកត្រៃ មួយរបស់ ភ្ញៀវឆេះខូចខាត, គ្មានលុយសងគេ ត្រូវបានមេ អាវុធហត្ថក្រុងភ្នំពេញ ជួយសង្គ្រោះ​ ជាងផ្សារម៉ូតូម្នាក់ ធ្វើឲ្យម៉ូតូម៉ាកត្រៃ មួយរបស់ ភ្ញៀវឆេះខូចខាត, គ្មានលុយសងគេ ត្រូវបានមេ អាវុធហត្ថក្រុងភ្នំពេញ ជួយសង្គ្រោះ​ Reviewed by yim PH on 4:46 PM Rating: 5

Entertainment

ads
Powered by Blogger.