Insurance

728x90

ឧបករណ៍​នេសាទ​ខុសច្បាប់ និង​អាំង​វ៉ា​ត់​ទ័​រ​ឆក់​ចំនួន​៩២៨​គ្រឿង​មាន​ជា​ទឹកប្រាក់​ស្មើនឹង​២៧.៨៤០​ដុល្លារ ត្រូវ​ដុត​កំទេច​

​ខេត្តកំពង់ឆ្នាំង​៖ ឧបករណ៍​ឆក់​ត្រី​ចំនួន​៩២៨​គ្រឿង គិត​ជា​ទឹកប្រាក់​ស្មើនឹង​២៧.៨៤០​ដុល្លា ដែល​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្តបាន​ប្រគល់អោយ​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៥​ត្រូវបាន​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​ប្រមូល​មក​ធ្វើ​ពិធី​ដុត​កំទេចចោល ក្រោយ​អធិបតីភាព លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល ដោយមាន​ការចូលរួម​ពី​លោក​លោក​អភិបាលរង​ខេត្ត​មន្ត្រីរាជការ​ជុំវិញ​ខេត្ត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​សរុប​ជាង​១០០​នាក់​បាន​ចូលរួម ក្នុង​កម្មវិធី នេះ​ផងដែរ​។​


លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​រាយការណ៍​ជូន​អង្គពិធី​អោយបាន​ដឹងថា​៖ យោងតាម​ការអនុវត្ត​បទបញ្ជា អនុក្រឹត្យ ប្រកាស​អនុសាសន៍ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា របស់​រាជរដ្ឋាភិបាល និង​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត រយៈពេល​៣​ខែ​ឆ្នាំនេះ សមត្ថកិច្ច​ខ័​ណ្ឌ​រដ្ឋបាល​ជលផល កំពង់ ឆ្នាំង​សម្រេច​បង្ក្រាប​បទល្មើស​បាន​៥៩​ករណី​ក្នុងនោះ​គឺ បាន​បំផ្លាញ​វត្ថុតាង​បទល្មើស​នេសាទ​៤៥ ករណី​មាន​៖ នេសាទ​របាំង​ស្បៃ​មុង​១១​ករណី​, លូ​និង​របាំ​ស្បៃ​មុង​២១​ករណី​, សម្រាស់​១០​ករណី​, លប​ប្រើស​១០០​មួយ ករណី​, នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​១​ករណី​។​ដោយឡែក​ពិន័យ​អន្តរការណ៍​៩​ករណី​, ដឹកជញ្ជូន​ផល​នេ សាទ​គ្មាន​ច្បាប់​៣​ករណី​, មិន​ព្រម​ផ្អាក​ការនេសាទ​តាមច្បាប់​៦​ករណី​។ ធ្វើ​កំណត់ហេតុ​បញ្ជូន​៥​ករណី​គឺ ឆក់​ត្រី ៤​ករណី មាន​មនុស្ស​៨​នាក់​បញ្ជូនទៅ​តុលាការ ,​កសាង​សំណុំរឿង​ចោទប្រកាន់​មនុស្ស​៣​នាក់​ជា​មុខ សញ្ញា​ឆក់ ត្រី និង​ម្នាក់​ជា​មុខសញ្ញា​ផលិត​ឧបករណ៍​ឆក់​ទៅ​តុលាការ​, និង​អ្នកនេសាទ​ក្នុង​តំបន់​អភិរក្ស​១​ករណី​។​


​ជាក់ស្តែង​ក្នុងថ្ងៃនេះ​យើង​ប្រមូលបាន​ពី​ប្រជាពលរដ្ឋ​ស្ម័គ្រ​នូវ​ឧបករណ៍​ឆក់​ត្រី បាន​ចំនួន​៩២៨​គ្រឿង យកមក​ធ្វើ​ពិធី​ដុត​កំទេចចោល​ក្នុង​ពេលនេះ​។ ប៉ុន្តែ​សមត្ថកិច្ច​យើង​ស្រង់​ស្ថិតិ​បាន​ថា មាន​ឧបករណ៍​ឆក់​ចំនួន​២៣ ០​គ្រឿង​ទៀត​នៅ​លាក់ទុក​មិនទាន់​ប្រគល់អោយ ដែល​សមត្ថកិច្ច​បន្ត​ការអប់រំ​ទៀត តែ​ជា​ចុងក្រោយ​ត្រូវតែ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កោះហៅ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​


​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល បាន​លើកឡើងថា​៖ អ្នក​មិន​ព្រម​ប្រគល់​ឧបករណ៍​ឆក់​ត្រី​ត្រូវ​ប្រឈម​ច្បាប់​ស្តីពី​ជលផល ដែល​ត្រូវ​ចាប់​មក​ផ្តន្ទាទោស​មាន​៣​ថ្នាក់​គឺ​ថ្នាក់ ទី​១​ជាប់គុក​ពី​៣​ទៅ​៥​ឆ្នាំ ថ្នាក់​ទី​២​ជាប់គុក​ពី​១​ទៅ​៣​ឆ្នាំ និង​ពិន័យ​រហូតដល់​៥០​ម៉ឺន​រៀល​។ លោក​បាន ស្នើសុំ អោយ​មន្ត្រីជលផល​យើ​យ​ត្រូវខិតខំ​បន្ថែមទៀត​ក្នុងការ​ប្រមូល​ឧបករណ៍​ឆក់​ត្រី​នៅ​ស្រុកលើ ដែល​ការ​ឆក់​ត្រី តាម​ដងស្ទឹង​មិនមែន​អត់​នោះទេ​។​ទន្ទឹម​នោះដែរ​ឯកឧត្តម​សូម​អំពាវនាវ​អោយ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ត្រូវ​ខិត ខំប្រឹងប្រែង ដោយ​ត្រូវយក​ខេត្តកំពង់ឆ្នាំង​ធ្វើជា​គំរូ​ក្នុងការ​លប់បំបាត់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​អោយអស់ ដើម្បី​រក្សា​ពូជពង្ស​មច្ឆា​ជាតិ​ទាំង​២៣០​ប្រភេទ អោយបាន​គង់វង្ស​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​។​


លោកស្រី ប៉ាល់ យឿន អភិបាលរង​ខេត្ត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បានធ្វើការ​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ ប្រ ជា​ពលរដ្ឋ និង​សមត្ថកិច្ច​ជលផល​ទាំងអស់​ថា​៖​ធនធាន​មច្ឆា​ជាតិ​គឺជា​សម្បត្តិ​របស់​ជាតិខ្មែរ​ទាំងអស់គ្នា​មិន មែន ជា របស់​មន្ត្រីជលផល សហគម​នេសាទ ឬ​អាជ្ញាធរ​មូលដ្ឋាន​ណាមួយ​ឡើយ ដូច្នេះ​ត្រូវតែ​រួមគ្នា​រក្សា និង​ការពារ អោយបាន​។​ពេល​ឃើញ​មាន​បទ​ស្មើ​ល​នេសាទ​ត្រូវតែ​រាយការណ៍​ជាបន្ទាន់​មក​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់​ ​ព័ន្ធ ដើម្បី​បង្ក្រាប​អោយបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។​ទន្ទឹម​នោះ​ដែល​សមត្ថកិច្ច​ត្រូវតែមាន​ឆ​ន្ទះ​និង​ ​មនសិការ​ជាតិ ហើយក៏​ត្រូ​តែ​ប្រុង​ប្រ​យ​ត្ន័​ង​ដែរ​ព្រោះ​កន្លងមក​មន្ត្រីនគរបាល​២​នាក់​ត្រូវបាន​ជនល្មើស​ឆក់​ស្លាប់​ ​នៅក្នុង​ស្រុក​កំពង់ត្រឡាច​បាន​រកឃើញ​តែ​សព​ម្នាក់​ទេ ដូច្នេះ​ការបង្ក្រាប​បទល្មើស​ត្រូវ​តែ​សហការគ្នា​អោយ បាន​ម៉ឺងម៉ាត់ កុំ​ធ្វេសប្រហែស​អោយសោះ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-04-03-2015-11 KA-04-03-2015-09 KA-04-03-2015-10 KA-04-03-2015-08 KA-04-03-2015-07 KA-04-03-2015-06 ​ ​




http://ift.tt/1Hrg5mq
ឧបករណ៍​នេសាទ​ខុសច្បាប់ និង​អាំង​វ៉ា​ត់​ទ័​រ​ឆក់​ចំនួន​៩២៨​គ្រឿង​មាន​ជា​ទឹកប្រាក់​ស្មើនឹង​២៧.៨៤០​ដុល្លារ ត្រូវ​ដុត​កំទេច​ ឧបករណ៍​នេសាទ​ខុសច្បាប់ និង​អាំង​វ៉ា​ត់​ទ័​រ​ឆក់​ចំនួន​៩២៨​គ្រឿង​មាន​ជា​ទឹកប្រាក់​ស្មើនឹង​២៧.៨៤០​ដុល្លារ ត្រូវ​ដុត​កំទេច​ Reviewed by yim PH on 6:32 PM Rating: 5

Entertainment

ads
Powered by Blogger.