ក្រុមគ្រួសារ និងបុរសរងគ្រោះដែលជនដៃដល់២នាក់ឪពុក និងកូនវាយអោយសន្លប់របួសធ្ងន់ ចោទថាជា ចោរណលួចលើកលបនោះ សុំបំភ្លឺថាជាការបរិហាកេរ្តិ៍ខុសពីរឿងពិត
ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រួសារ និងបុរសរងគ្រោះដែលត្រូជនដៃដល់២នាក់ឪពុក និងកូនបានព្រួតគ្នាវាយ កប់ភក់ និងដំបងបណ្តាលអោយរបួសធ្ងន់និងសន្លប់ ហើយចោទថាជាចោរលួចលើកលបនោះ បានសម្តែងការតូចចិត្តយ៉ាងខ្លាំង ក្រោយពេលសារព័ត៌មាន និងទូរទស្សន៍បានផ្សាយ តាមការចោទប្រកាន់ របស់ជនដៃដល់ថាប្តីគាត់ និងរូបគាត់ជាចោរលួចលើកលបគេថា ជារឿងមិនពិត។ ជួបជាមួយអ្នកយក ព័ត៌មានយើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥នេះបុរសរងគ្រោះបានមកបំភ្លឺថា៖ លបដែលគាត់ បានលើកយកត្រីនោះ គឺជាលបរបស់ប្អូនប្រុសគាត់ជាគ្រូបង្រៀនឈ្មោះ ច័ន្ទ ពិសិដ្ឋ ដែលបានដាក់នៅ ក្នុង បឹងឈូករបស់គាត់ជិតជាមួយលបរបស់ជនដៃដល់ជាង៣ខែហើយ គឺគាត់មិនបានលើកលប របស់ ជនដៃដល់ឡើយ។
ទាក់ទងនឹងការសុំបំភ្លឺរឿងនេះ យើងសុំដកស្រង់សំដីរបស់ជនដៃដលឈ្មោះ ប៊ូ សារ៉ាត់ អាយុ៥១ឆ្នាំ ជាឪពុកនិងកូនឈ្មោះ អាន រំដួល អាយុ២១ឆ្នាំ ពួកគេមានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុង កំពង់ ឆ្នាំង បានឆ្លើយប្រាប់សមត្ថកិច្ចនៅពេលចាប់ខ្លួនគេបានថា មុនពេលកើតហេតុពួកគេបាន នាំគ្នាទៅលើក លប នៅចំណុចបឹងឈូកខាងកើតបឹងធំ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានជួបឈ្មោះ អ៊ុង ម៉ៃ អាយុ៥៨ឆ្នាំ មានទីលំនៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងកំពុងលើកលប ចាប់ត្រីរបស់ខ្លួនឃើញដូច្នោះពួកគេបានស្រែកសួរថាៈ ម៉េចបានជាលើកលបខ្ញុំ ! ឈ្មោះ អ៊ុង ម៉ៃ បានប្រកែកថា ខ្ញុំលើកលបរបស់ប្អូនខ្ញុំឈ្មោះ សិទ្ឋ នោះទេ ! តែឪពុក និងកូនបានស្រែកថាជាលបរបស់ខ្ញុំ (សំដីសមត្ថកិច្ច)ថា៖ បន្ទាប់មកបុរសជាឪពុកបានចាប់យកចង្វាទូក វ៉ៃទៅលើជនរងគ្រោះជាច្រើនចង្វា ចំណែកកូនបានទាញយកថ្នោលដោលទូក ជាដើមឫស្សីពីងពុង វាយទៅលើជនរងគ្រោះរហូតដល់សន្លប់ ស្តូក ស្តឹងនឹកស្មានថាស្លាប់ ទើប២នាក់ឪពុកកូននាំគ្នាគេចខ្លួនទៅផ្ទះអស់។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់បានសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរង គ្រោះ មែន ព្រោះតែកន្លងមកមានអ្នកលួចលើកលបចាប់ត្រីខ្លួនញឹកញាប់ណាស់ បើលើកចាប់ត្រីត្រឹមត្រូវមិន ថាទេ តែនេះវះលបដែលធ្វើពីសាច់អួនចាប់យកត្រីតែម្តង អស់ទាំងត្រីខ្ទេចទាំងលបទៀត។
ដោយឡែកលោក អ៊ុង ម៉ៃ បុរសរងគ្រោះបាននិយាយអោយដឹងនៅក្នុងមន្ទីរពេទ្យខេត្តនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥នេះថា មុនពេលកើហេតុពេលព្រឹកគាត់បានលើកលបមួយរបស់ប្អូនឈ្មោះ ច័ន្ទ ពិសិដ្ឋ ដែលបានដាក់លបនៅក្នុងបឹងឈូកគាត់ ជិតជាមួយឈ្មោះ ប៊ូ សារ៉ាត់ ជាឪពុក និងកូនឈ្មោះ អាន រំដួល នៅក្នុងបឹងឈូកគាត់ជាង៣ខែមកហើយ បានត្រីកន្ត្រប់តូចៗ៥ក្បាលយកដាក់ក្នុងទូករួច មកក៏ដើរ បេះផ្លែឈូកក្នុងបឹង។
បន្ទាប់មកឪពុក និងកូន២នាក់នោះមកដល់ឃើញក្នុងទូកគាត់មានត្រី ពួកគេក៏សួរគាត់ថា ពួកខ្ញុំអា ចដាក់បលក្នុងបឹងឈូកបានទៀតទេ…! ហើយពួកគេក៏បានយកចង្វា និងថ្នោលស្សីឫវាយមក លើខ្លួន គាត់បណ្តាលអោយបែកនិ ងប៉ល់ក្បាល ជាំភ្នែក បាក់ដៃឆ្វេង របួសធ្ងន់ធ្ងរសន្លប់កប់នៅក្នុងភក់ ប្រហែល នឹកស្មានថាគាត់ស្លាប់ ទើបយកចង្វា និងថ្នោលឫស្សីមកដាក់លើខ្លួនគាត់ រួចគេចខ្លួនបាត់។ នៅម៉ោង ៩ព្រឹកពេលកូនយកបាយអោយគាត់ហូបទើបប្រទះឃើញគាត់របួសធ្ងន់ធ្ងរ និងបាននាំគ្នាសែងនិងដឹក គាត់ មកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខត្ត។
ស្ត្រីឈ្មោះ អ៊ឹម សុភី ជាភរិយាបុរសរងគ្រោះបាននិយាយអោយដឹងថា៖ ករណីដែលជលដៃដល់ទាំង២ នាក់ឪពុកនិងកូនបានវាយប៉ុនប៉ងសម្លាប់ប្តីរបស់ហើយ ថែមទាំងបរិហាកេរ្តិ៍ថាប្តីគាត់ជាចោរ តាម កាសែត និងទូរទស្សន៍ទៀតនោះ គាត់និងប្តឹងជនដៃដល់ពីបទប៉ុនប៉ងធ្វើឃាតនិងបរិហាកេរ្តិ៍ ទៅតុលាការ ខេត្តអោយផ្តន្ទាទោសជនល្មើសទើបគាត់ទើបសុខចិត្ត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/19RNVWH