Insurance

728x90

ឡាន​សាំង​យ៉ុង ដឹក​ជន្លង់ម្រេច​បើក​លឿន​ដូច​ព្យុះ​ក្រឡាប់​ជាច្រើន​ត្រឡប់ មនុស្ស​៣​នាក់​ខ្លះ​ស្លាប់​កៀប​ជាប់​ក្នុង​ឡាន និង​ខ្លះ​ខ្ទាត​ហោះ​ចេញ​ផ្លោង​ជាច្រើន​ម៉ែត្រ​

​ខេត្តក្រចេះ ៖​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​សាំង​យ៉ុង​ដឹក​ជន្លង់ម្រេច​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ចេញពី​ផ្លូវ​កំពិត​ខ្ទេចខ្ទី​បាន​បណ្តាល​ឲ្យ អ្នកបើកបរ​រថយន្ត​ម្នាក់ និង​កម្មករ​លើក​ឈើ​ជន្លង់ម្រេច ២​នាក់ បាន​ស្លាប់​រួមគ្នា​នៅនឹងកន្លែង​កើតហេតុ ដោយ​ខ្លះ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត និង​ខ្លះ​ខ្ទាត​ហោះ​ចេញមកក្រៅ​សាកសព​សុទ្ធសឹងតែ​បាក់​ឆ្អឹ​ក​ខ្ទេចខ្ទី​។​ហេតុ​ការ​ណ៏​ក្រឡាប់​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច​ដ៏​រន្ធត់​នេះ បាន​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​៦ ខែមេសា ២០១៥ ស្ថិតនៅលើ​កំណាត់​ផ្លូវ​ជាត​តិ​លេខ​៧ ក្នុងភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ


​មន្ត្រីប៉ូលិស​ស្រុក​ស្នួល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងបី​នាក់​ស្លាប់​ក្នុង​ហេតុ​ការ​ក្រឡាប់​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ជន្លង់ម្រេច ដែល​បង្កឡើង​ដោយ​ខ្លួនឯង​នេះ ទី​១-​ឈ្មោះ​បុ​ត អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ​ដៀង អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ​ពៅ អូន អាយុ​២៨​ឆ្នាំ (​ជា​អ្នកបើកបរ​) ជនរងគ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។ ប្រភព​បាន​បន្តថា រថយន្ត​បង្ក​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ ម៉ាក​សាំ​យ៉ុង​ពណ៍​ស្លែ​ចាស់​គ្មាន​ស្លាក​លេខ ហើយ​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​រថយន្ត​ខាងលើ​បើក​លឿន និង​បាន​បើក​ជែង​ជាមួយ​រថយន្ត មួយគ្រឿង​ទៀត ក្នុងទិសដៅ​ពី​លិចទៅ​កើត ក៏​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់​ទៅមួយ​ច​ម្ហៀ​ង​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​តែម្តង​។


ក្រោយពី​កើតហេតុ នគរបាល​បានប្រគល់​សាកសព​អ្នក​ទាំង​៣​ឲ្យ​ទៅ​ក្រុមគ្រួសារ ចំណែកឯ​រថយន្ត ត្រូវបាន​នាំមក​រក្សា ទុក​បណ្តោះអាសន្ន នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្នួល​។ មានការ​កត់សម្គាល់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​លើកឡើងថា ភាគច្រើន​គឺ​បង្កឡើង​ដោយសារ​រថយន្ត​ដឹកឈើ និង​ពេលខ្លះ​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង និង​ខ្លះទៀត​កើតឡើង​មកពី​ការ​ប្រដេញ​ស្ទាក់​ចាប់ពី​សំណាក់​សមត្ថកិច្ច​ជា​ក្រុម​កុង​ត្រូវ​ជជុះ គោះ​យកលុយ ដែល​កំពុងតែ​ដាក់ពង្រាយ​ក្បាល​ឡាន​តាម​ដង​ផ្លួ​វ​ជាតិ​លេខ​៧​ក្នុងស្រុក​ស្នួល​ចាំ​ប្រដេញ​ឡាន​ខណៈ​អ្នករកស៊ី​ដឹកឈើ​មិន​បង់លុយ​ឲ្យ​៕


KA-06-04-2015-14 KA-06-04-2015-15




http://ift.tt/1Jg2OOQ
ឡាន​សាំង​យ៉ុង ដឹក​ជន្លង់ម្រេច​បើក​លឿន​ដូច​ព្យុះ​ក្រឡាប់​ជាច្រើន​ត្រឡប់ មនុស្ស​៣​នាក់​ខ្លះ​ស្លាប់​កៀប​ជាប់​ក្នុង​ឡាន និង​ខ្លះ​ខ្ទាត​ហោះ​ចេញ​ផ្លោង​ជាច្រើន​ម៉ែត្រ​ ឡាន​សាំង​យ៉ុង ដឹក​ជន្លង់ម្រេច​បើក​លឿន​ដូច​ព្យុះ​ក្រឡាប់​ជាច្រើន​ត្រឡប់ មនុស្ស​៣​នាក់​ខ្លះ​ស្លាប់​កៀប​ជាប់​ក្នុង​ឡាន និង​ខ្លះ​ខ្ទាត​ហោះ​ចេញ​ផ្លោង​ជាច្រើន​ម៉ែត្រ​ Reviewed by yim PH on 11:47 PM Rating: 5

Entertainment

ads
Powered by Blogger.