Insurance

728x90

ក្នុងចំណោម​មិត្តភក្តិ​៨​នាក់​ផឹកស្រា​ហ្គោល​អស់​ចំនួន​១១​ដប ចេញពី​ផឹក​បើកឡាន​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​ផ្ទាំង ខ្ទេច​កំពិត​មុខ​រថយន្ត​យ៉ាងដំណំ​

​ខេត្ត​ព្រះសីហនុ​៖ រថយន្ត​មួយគ្រឿង​បាន​រង​ការខូចខាត មួយ​កំណាត់​មុខ​បន្ទាប់ពី​អ្នកបើកបរ​ជា​ជនជាតិ​ចិន​ស្រវឹង​ជោគជាំ បើក​បុក​របាំង​ពុះ​ទ្រូង​ចែកផ្លូវ​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៣​មេសារ​ឆ្នាំ​២០១៥ នៅត្រង់ចំណុច​ផ្លូវកែង​អតីត​តុលាកា​ចាស់ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ #​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា រថយន្ត​ដែល​បើក​បុក​របាំង​ពុះ​ទ្រូង​ចែកផ្លូវ​នេះ​មាន​ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-5516 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ឈ្មោះ waing bai hai អាយុ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រួម​ដំណើរ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំយក​បុរស​ជនជាតិ​ចិន ទៅ​ការិយាល័យ​ចរាចរណ៍ ផ្លូវគោក​ដើម្បី​វាស់​សារធាតុ​ស្រវឹង ហើយ​បាន​រកឃើញ​មាន​សារជាតិ​ស្រវឹង​រហូតដល់​0.51​មី​លី​លីត្រ​ខ្ស​ល់ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​រក្សាទុក​នៅ​ការិយាល័យ​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​បើទោះបី​មិន​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​យ៉ាងណាក៏ដោយ​។​

អ្នក​បានឃើញ​ហេតុការណ៍​បាន​អះអាងថា នៅមុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​នេះ​បើកបរ​លើ​ដងផ្លូវ​ឯករាជ្យ​នេះ ជាច្រើន​សារ​ក្នុង​ល្បឿន​ដូច​ហោះ រហូតដល់​ម៉ោង​កើតហេតុ ត្រង់ចំណុច​ផ្លូវ​កោង ដោយសារ​ល្បឿន​លឿន​ពេក​ទើប​ធ្វើអោយ​រថយន្ត​បទ​ពុំទាន់​ក៏​ជ្រុល​ទៅបុក​របាំង​ចែកផ្លូវ​បាក់​អស់​មួយ​ផ្ទាំង ហើយ​រថយន្ត​រង​ការខូចខាត​ស្ទើរ​មួយ​កំណាត់​មុខ​។​

​ដោយឡែក ស្ត្រី​ប​រើ​ការ​នៅ​ខារ៉ាអូខេ ឃី​ង​ផា​រ៉ូ​បានអោយដឹងថា បុរស​ជនជាតិ​ចិន​ដែល​បើករថយន្ត​បុក​ឃើ​ន​ចែកផ្លូវ​នេះ​សុ​ទ្ឋ​ស្រវឹង​ជោគជាំ​ខ្លាំងណាស់​ព្រោះ​ពួកគេ​បាន​ផឹកស្រា ហ្គោល អស់​ចំនួន​១១​ដប ក្នុងចំណោម​មនុស្ស​តែ​ប្រមាណ​៧​ទៅ​៨​នាក់​តែប៉ុណ្ណោះ ហើយ​បាន​គិតលុយ​ចេញ​មុន​កើតហេតុ​ប្រមាណ​ជាង​កន្លះ​ម៉ោង​តែប៉ុណ្ណោះ នេះ​សំណាង​ហើយ​ពុំបាន​បើក​បុក​មនុស្ស ឬ​អ្នកធ្វើតំណើរ​តាមផ្លូវ​។​

​បច្ចុប្បន្ន​ទាំង​មនុស្ស ទាំង​រថយន្ត កំពុង​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ សមុទ្រ​ខៀវ​ ​ ​ ​

KA-23-04-2015-09 KA-23-04-2015-13 KA-23-04-2015-12


http://ift.tt/1yWQfro
ក្នុងចំណោម​មិត្តភក្តិ​៨​នាក់​ផឹកស្រា​ហ្គោល​អស់​ចំនួន​១១​ដប ចេញពី​ផឹក​បើកឡាន​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​ផ្ទាំង ខ្ទេច​កំពិត​មុខ​រថយន្ត​យ៉ាងដំណំ​ ក្នុងចំណោម​មិត្តភក្តិ​៨​នាក់​ផឹកស្រា​ហ្គោល​អស់​ចំនួន​១១​ដប ចេញពី​ផឹក​បើកឡាន​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​ផ្ទាំង ខ្ទេច​កំពិត​មុខ​រថយន្ត​យ៉ាងដំណំ​ Reviewed by yim PH on 9:19 PM Rating: 5

Entertainment

ads
Powered by Blogger.