អគ្គិភ័យឆេះបំផ្លាញ ហាងតាម៉ៅសាច់អាំង នៅក្រុងតាខ្មៅ
កណ្តាល៖ ភ្លើងឆេះហាង យីហោ «តាម៉ៅសាច់អាំង» នៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវភ្លើងឆាបឆេះ កាលពីវេលាម៉ោង ១២៖៣០នាទីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ អំ សំអូន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រែក តាពៅ សង្កាត់ដើមមាន មុខរបរ លក់សាច់អាំង។
មូលហេតុឆេះ បណ្តាលមក ពីជាងផ្សារ ដែកដំបូល ខ្ទៀតផ្កាភ្លើងធ្លាក់លើដំបូល ស្បូវបណ្តាលឲ្យឆេះខូចខាត ៩០ភាគរយក្រៅ ពី នោះពុំមាន ខូចខាតអ្វីទៀតទេ ការពន្លត់ប្រើរថយន្តទឹក របស់ស្នងការដ្ឋាននគរបាល អស់២ឡានទឹក (តូច១)៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1C9t5JZ
អគ្គិភ័យឆេះបំផ្លាញ ហាងតាម៉ៅសាច់អាំង នៅក្រុងតាខ្មៅ
Reviewed by yim PH
on
2:56 PM
Rating: