ភរិយាលោកឧកញ៉ា ថោង សារ៉ាត់ ទៅដល់ស្នងការ ដ្ឋាននគរបាល ក្រុងភ្នំពេញ ដើម្បីចង់ជួបមុខប្តី
(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅម៉ោង១១៖៣៥នាទី ភរិយាលោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ ទាវ ធីតា និងកូនៗ បានទៅដល់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចង់ជួបមុខប្តី (ថោង សារ៉ាត់) ប៉ុន្តែមិនត្រូវបានមន្រ្តីនគរបាលអនុញ្ញាតឲ្យចូលជួបទេ។
រហូតដល់ម៉ោង ១១៖៤៨នាទី ភរិយា ឧកញ៉ា ថោង សារ៉ាត់រូបនោះ បានចាកចេញទៅវិញដោយបានផ្ញើបាយ នៅមន្រ្តីនគរបាល ដែលកំពុងយាមនៅខ្លោងនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
គិតត្រឹមម៉ោងជិត១២៖០០នាទីថ្ងៃត្រង់ទី១៧ ខែមេសានេះការសាកសួរចម្លើយឧកញ៉ា ថោង សារ៉ាត់ មិនទាន់បានបញ្ចប់ទេ ដោយកំពុងសាកសួរដោយលោក ឱម យ៉ិនទៀង និងស្នងការនគរបាលក្រុងភ្នំពេញ៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1J9JZwa
ភរិយាលោកឧកញ៉ា ថោង សារ៉ាត់ ទៅដល់ស្នងការ ដ្ឋាននគរបាល ក្រុងភ្នំពេញ ដើម្បីចង់ជួបមុខប្តី
Reviewed by yim PH
on
12:24 PM
Rating: