Insurance

728x90

វិធីសាស្ត្រ៤យ៉ាងអាចជួយ កាត់បន្ថយការហៀរសំបោរ

បរទេស៖ អាការៈហៀរសំបោរ តែងតែកើតមានទ្បើង នៅពេលអ្នកផ្ដាសាយ ឈឺបំពង់ក ឬក្ដៅខ្លួន ដែលជាហេតុបង្កឲ្យអ្នកពិបាកដកដង្ហើម ។ ខាងក្រោមនេះ ជាវិធីសាស្ត្រ៤យ៉ាង អាចជួយកាត់បន្ថយការហៀរសំបោរ៖


១. ម៉ាស្សា


ប្រសិនបើអ្នកមានអារម្មណ៍ពិបាកដកដង្ហើម ដោយសារតែការហៀរសំបោរ ឬតឹងច្រមុះនោះ អ្នកអាចសាកល្បងជាមួយនឹងការម៉ាស្សាទងត្រចៀក ទាំងសងខាងរយៈពេល១០នាទី នឹងជួយធ្វើឲ្យអ្នកមានភាពធូរស្បើយ ។


២. ប្រើទឹកអំបិល


ការប្រើទឹកអំបិល ឬទឹកឆ្អិនមកលាងជម្រុះក្នុងរន្ធច្រមុះទាំងសងខាង អាចជួយបន្ធូរបន្ថយការហៀរសំបោរ និងតឹងច្រមុះបាន ប៉ុន្តែគួរជៀសវាងការស្រូបយកទឹកចូលក្នុងច្រមុះ ។


៣. ញីសំបោរចេញ


ការញីសំបោរចេញដោយថ្នមៗ ជាមធ្យោបាយដ៏ល្អបំផុត ក្នុងការជួយកាត់បន្ថយអាការៈហៀរសំបោរ ប៉ុន្តែអ្នកគួរជៀសវាងការញីសំបោរ ចេញញឹកញាប់ពេក ព្រោះអាចនឹងបណ្ដាលឲ្យរលាក និងទ្បើងក្រហមក្នុងច្រមុះ ។


៤. ប្រើកន្សែងពោះគោក្ដៅឧណ្ហៗស្អំ


ការយកកន្សែងពោះគោ ដាក់ត្រាំក្នុងទឹកក្ដៅឧណ្ហៗ រួចយកស្អំនៅលើផ្ទៃមុខ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ថា ធូរស្បើយជាងមុន ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


hour-00052






from Khmernote - The best entertainment website in Cambodia http://ift.tt/19HRUF5
វិធីសាស្ត្រ៤យ៉ាងអាចជួយ កាត់បន្ថយការហៀរសំបោរ វិធីសាស្ត្រ៤យ៉ាងអាចជួយ កាត់បន្ថយការហៀរសំបោរ Reviewed by yim PH on 8:31 AM Rating: 5
Powered by Blogger.