ម្នាក់់លួចម៉ូតូ ម្នាក់លូក កាបូបយកលុយ ត្រូវជាប់ខ្នោះ ទាំងពីរនាក់
កំពង់ចាម ៖ ជនសង្ស័យពីរនាក់ ម្នាក់ពាក់ ព័ន្ធទៅនឹងសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ និងស្ដ្រីម្នាក់ទៀត ពាក់ព័ន្ធទៅនឹង លូកកាបូប យកលុយនៅក្នុង ផ្សារធំកំពង់ចាម ត្រូវបានបង្ក្រាប និងចាប់ ខ្លួន ភ្លាមៗពីមន្ដ្រីនគរបាល នៅទីនោះ ព្រម ទាំងដកហូតទ្រព្យ សម្បត្ដិត្រឡប់មកវិញ ប្រគល់ទៅឱ្យជនរងគ្រោះ ។
ជនសង្ស័យទាំងពីរនាក់ មានម្នាក់ដែល លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ កាលពី រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម នោះ ត្រូវបានប្រជាពលរដ្ឋ ដែលជា តុលាការប្រជាជន ព្រួតវាយមួយដៃ មួយជើងម្នាក់ឡើង ប៉ោងមុខប៉ោងមាត់កុំតែ សមត្ថកិច្ចឃាត់ ទាន់ កុំអីត្រូវប្រជាជនប្រហារ ជីវិតនៅកណ្ដាលវាលទៅហើយ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ឃុំពាមកោះស្នាបានឱ្យដឹងថា នៅវេលាម៉ោង ៤និង១៥នាទីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៥ មានករណីលួចម៉ូតូរបស់ប្រជាពល រដ្ឋម្នាក់នៅឃុំទួលរកា ពេលនោះកម្លាំង នគរបាលប៉ុស្ដិ៍ បានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ បានភ្លាមៗនិង ដកហូតម៉ូតូជនរងគ្រោះត្រឡប់មកវិញ ។
ក្រោយការឃាត់ខ្លួនដែលស្ថិតក្រោមការ ឡោមព័ទ្ធវាយប្រហារ ពីសំណាក់ប្រជាពល រដ្ឋ ដែលពោរពេញ ទៅដោយ កំហឹងនោះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅឃុំ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ដោយឡែកនៅវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ កម្លាំងនគរបាល ដែលយាមប្រចាំការនៅផ្សារធំ កំពង់ចាម បានឃាត់ខ្លួនស្ដ្រីម្នាក់ ក្រោយពីធ្វើសកម្ម ភាព លូកកាបូបលួចលុយ។
តាមមន្ដ្រីនគរបាលដែលយាមការនៅ ផ្សារធំ កំពង់ចាមនោះ បានបញ្ជាក់ថា ជន សង្ស័យឈ្មោះស៊ឹង អូន អាយុ៥៦ឆ្នាំ រស់នៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកទ្រាំខេត្ដតាកែវ បាន ស្កាត់មកធ្វើសកម្មភាពលូកកាបូបលួចលុយពីស្ដ្រីរងគ្រោះឈ្មោះសំ សុខា អាយុ២៥ឆ្នាំ រស់នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម យកអស់លុយ៥០ដុល្លារ និង ៥ម៉ឺនរៀល ប៉ុន្ដែលុយទាំងនេះ ត្រូវបានសមត្ថ កិច្ច ដកហូតមកវិញ ក្រោយពីឃាត់ខ្លួនស្ដ្រី សង្ស័យរួច ក៏ប្រគល់ទៅជនរងគ្រោះ ។
តាមមន្ដ្រីនគរបាលដដែលនេះ នៅវេលា ម៉ោងកើតហេតុ មានការផ្អើលឆោឡោនៅ ពេលដែលមាន ករណីលូក កាបូបលួចលុយ របស់ប្រជាពលរដ្ឋនៅក្នុងផ្សារ ពេលនោះ កម្លាំងនគរបាល បានជួយទៅអន្ដរាគមន៍ ភ្លាមៗ ហើយសម្រេចឃាត់ខ្លួនស្ដ្រីរូបនេះ មិន ឱ្យរួចពីសំណាញ់ច្បាប់នោះឡើយ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ បន្ដតាមផ្លូវច្បាប់ ។
ចំពោះករណីបង្ក្រាបចោរលួចម៉ូតូនៅ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ស្នងការនគរបាលខេត្ដកលោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងកោត សរសើរចំពោះការ ចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយសមត្ថកិច្ច តាមរយៈគោលនយោបាយភូមិ ឃុំមានសុវត្ថិ ភាព ។
លោកឧត្ដមសេនីយ៍ស្នងការ បានបញ្ជាក់ ថា «ជួសមុខឱ្យគណៈស្នងការ ខ្ញុំមានការរីក រាយ និងលើកសរសើរ ចំពោះស្នាដៃដែល នគរបាលស្រុកស្ទឹងត្រង់ ទាំងអស់ ដែលមាន ការដឹកនាំពីលោកស្នងការរង ទទួលស្រុកនិង លោកអធិការ អនុវត្ដបានជោគជ័យថ្មីៗជា ច្រើនករណី ដែលធ្វើឱ្យជនល្មើសមិនអាច គេចរួចពីសំណាញ់ច្បាប់ ពិសេសចេះធ្វើឱ្យ ប្រជាជន ចូលរួមក្រោមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព» ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1HFunQE